ការចរចាអង់គ្លេស - សហភាពអឺរ៉ុបធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានស្នើឲ្យចក្រភពអង់គ្លេសធ្វើសម្បទានបន្ថែមទៀតលើគោលការណ៍ពាណិជ្ជកម្ម ដើម្បីឲ្យភាគីទាំងពីរអាចបើកការចរចាគ្នាដែលកំពុងជួបភាពជាប់គាំង។
ការចរចាអង់គ្លេស - សហភាពអឺរ៉ុបធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ ។ រូបថត៖ AFP / VNA

សំណើរនេះបានធ្វើឱ្យទីក្រុងឡុងដ៍ខឹងសម្បារ និងអាចធ្វើឱ្យ«វាសនា»នៃកិច្ចចរចាទាំងនេះធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់។ ថ្នាក់ដឹកនាំរបស់ប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) បាន    សម្តែងសុទិដ្ឋិនិយមនិងភាពប្រុងប្រយ័ត្ននៅពេលចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល។ ទោះយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ គេបានជំរុញឱ្យសហភាពអឺរ៉ុប និងប្រទេសជាសមាជិក ត្រូវត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូ ដែលចក្រភពអង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។

នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter ប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost បានឲ្យដឹងថាលោកមានការខកចិត្ត ចំពោះសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលនេះ ហើយបានយល់ថា សហភាពអឺរ៉ុបលែងរក្សាបាននូវការសន្យារបស់ខ្លួនក្នុងការបង្កើនការចរចា ដើម្បីឆ្ពោះទៅសម្រេចបានទំនាក់ទំនងភាពជាដៃគូនាពេលអនាគត ដូចអ្វីដែលបានសន្យានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ