ការចរចាអំពីពិដានបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកសម្រេចបានវឌ្ឍនភាពមួយចំនួន
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៍មាន លោក McCarthy បាននិយាយថា វឌ្ឍនភាព ច្បាស់លាស់មួយចំនួនត្រូវបានកត់សម្គាល់ ប៉ុន្តែនៅតែមានបញ្ហាជំពាក់ជំពិនមួយចំនួន ហើយក្រុមចរចាកំពុងធ្វើការ ២៤/៧ ដើម្បីខិតខំដោះស្រាយបញ្ហានេះ។
ប្រធានសភាជាន់ទាបអាមេរិកលោក Kevin McCarthy (ឆ្វេង) ក្នុងជំនួបចរចាលើពិដានបំណុលសាធារណៈជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA) |
សេតវិមាន និងក្រុមចរចារបស់គណបក្សសាធារណរដ្ឋ សម្រេចបានវឌ្ឍនភាព ខ្លះក្នុងការចរចារ អំពីការដំឡើងពិដានបំណុល របស់រដ្ឋាភិបាលឡើងដល់ ៣១,៤ ទ្រីលានដុល្លាអាមេរិក។ នេះជាសេចក្តីប្រកាសដែលប្រធានសភាជាន់ទាបលោក Kevin McCarthy បានធ្វើឡើងបន្ទាប់ពីជំនួបចរចាកាលពីម្សិលមិញ (ថ្ងៃទី ២៥ ឧសភា)។ លោកប្រធានាធិបតី Joe Biden និងលោកប្រធានសភាជាន់ទាប McCarthy នៅតែមានការខ្វែងគំនិតលើការចំណាយ ពន្ធ និងតម្រូវការការងារចំពោះកម្មវិធីប្រឆាំង ភាពក្រីក្រ។ យ៉ាងណាមិញ ភាគីទាំងពីរមានទំនុកចិត្តថា ពួកគេអាចរកឃើញចំណុចរួមក្នុងពេលឆាប់ៗ បន្ទាប់ពីជំនួបចរចាប្រកបដោយប្រសិទ្ធភាពអស់រយៈពេលជាច្រើនម៉ោង។ ថ្លែងទៅកាន់អ្នកសារព័ត៍មាន លោក McCarthy បាននិយាយថា វឌ្ឍនភាព ច្បាស់លាស់មួយចំនួនត្រូវបានកត់សម្គាល់ ប៉ុន្តែនៅតែមានបញ្ហាជំពាក់ជំពិនមួយចំនួន ហើយក្រុមចរចាកំពុងធ្វើការ ២៤/៧ ដើម្បីខិតខំដោះស្រាយបញ្ហានេះ។ ក្នុងពេលជា មួយគ្នានោះ សមាជិកសភាជាន់ទាប លោក Kevin Hern បាននិយាយថា កិច្ចព្រម ព្រៀងអំពីពិដានបំណុលអាចសម្រេចបាននៅរសៀលថ្ងៃទី ២៦ ឧសភា។ ប្រការនេះ នឹងជួយជៀសផុតពីហានិភ័យនៃក្ស័យធន ដែលនឹងបង្កឡើងភាពចលាចលដល់ទីផ្សារ ហិរញ្ញវត្ថុសកល ហើយនឹងរុញច្រានសហរដ្ឋអាមេរិកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច៕