ការចូលរួមការតភ្ជាប់ជាមួយតំបន់ និងសកលលោក ជួយឲ្យនារីវៀតណាមជួបប្រទះនឹងរូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមេសា កិច្ចប្រជុំកំពូលនារីសកលលោក បានបើកនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី។ដោយមានប្រធានបទ "កសាងខឿនសេដ្ឋកិច្ចដោយចែករំលែកតម្លៃរួម"  កិច្ចប្រជុំ កំពូលនារីពិភពលោកឆ្នាំនេះផ្តោតលើការពិគ្រោះយោបល់អំពីបញ្ហាមួយចំនួនដែល ទាក់ទិន នឹងខ្លឹមសារដូចជាវាយតម្លៃស្ថានភាពពិភពលោក និន្នាការ សកលភាវូប នីយកម្មនិងប្រជានិយម និង លើកកំពស់តួនាទីរបស់នារីក្នុងការធ្វើអាជីវកម្ម ជាដើម។
ការចូលរួមការតភ្ជាប់ជាមួយតំបន់ និងសកលលោក ជួយឲ្យនារីវៀតណាមជួបប្រទះនឹងរូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ការចូលរួមការតភ្ជាប់ជាមួយតំបន់ និងសកលលោក ជួយឲ្យនារីវៀតណាមជួបប្រទះនឹងរូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព 

ថ្លែងមតិក្នុងពិធីបើកនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកតម្កើងការរួមចំណែករបស់នារីវៀតណាមក្នុងវិស័យសេដ្ឋកិច្ច ដោយ អះអាងថាការចូលរួមតភ្ចាប់តំបន់និងសកលលោកដែលបាន និងកំពុងជួយឲ្យនារី វៀតណាមមានឱកាសជួបប្រទះរូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព វិទ្យាសាស្រ្ត-បច្ចេកវិទ្យា ធនធានចំណេះដឹងរបស់មនុស្សលោក។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំ កំពូលនេះ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោកស្រី Vu Thi Mai និងអនុរដ្ឋមន្រ្តីក្រសួង អប់រំនិងបណ្តុះបណ្តាល លោកស្រី Nguyen Thi Nghia បានចែក រំលែកបទពិសោធន៍ របស់វៀតណាមអំពីការដាក់បញ្ចូលយេនឌ័រក្នុងគោលនយោបាយហិរញ្ញវត្ថុ សំរាប់ សហគ្រាស ក៏ដូចជា ការកៀរគរគ្រប់ធនធានក្នុងសង្គម ដើម្បីអនុវត្តគម្រោងនានា ដែលធានាឲ្យសមភាពយេនឌ័រក្នុងវិស័យអប់រំ ផងដែរ។

ប្រធានកិច្ចប្រជុំកំពូលនារីសកលលោកនិងតំណាងអន្តរជាតិទាំងមូល បានវាយ តំលៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការធានាសមភាពយេនឌ័រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ