ការចូលរួមអនុសញ្ញាលេខ៩៨បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តការសន្យានានាស្ដីពីពលកម្ម

(VOVWORLD) - សមាជិកសភាទាំងអស់សុទ្ធតែគាំទ្រចំពោះការចូលរួមអនុសញ្ញាលេខ៩៨ ដោយចាត់ទុកថា ប្រការនេះបានអះអាងនូវការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការអនុវត្តការសន្យានានាទាក់ទិនដល់ពលកម្ម។

នាថ្ងៃទី៧ ខែមិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីការចូលរួមអនុ សញ្ញាលេខ៩៨នៃអង្គការពលកម្មអន្តរជាតិស្ដីពីការអនុវត្តគោលការណ៍នានានៃសិទ្ធិរៀបចំសមាគមន៍និងសិទ្ធិចរចាជាសមូហភាព។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានឆ្លើយតបនឹងសំណួរនិងមតិ របស់សមាជិកសភា។

        សមាជិកសភាទាំងអស់សុទ្ធតែគាំទ្រចំពោះការចូលរួមអនុសញ្ញាលេខ៩៨ ដោយចាត់ទុកថា ប្រការនេះបានអះអាងនូវការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការអនុវត្តការសន្យានានាទាក់ទិនដល់ពលកម្ម។ សមាជិក សភាលោក Bui Sy Loi នៃខេត្ត Thanh Hoa បានចាត់ទុកថា សំណុំឯកសារចូល រួមអនុសញ្ញាលេខ៩៨របស់វៀតណាមបានឆ្លើយតបនឹងខ្លឹមសារនានាតាមការ កំណត់នៃមាត្រាទី៤៥និងទី៤៦នៅក្នុងច្បាប់ស្ដីពីសន្ធិសញ្ញាអន្តរជាតិឆ្នាំ២០១៦។ លោក Bui Sy Loi បានថ្លែងថា៖

        “យើងត្រូវចូលរួមយ៉ាងឆាប់ៗដោយសារមូលហេតុមួយចំនួន។ ទីមួយគឺ ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវភារកិច្ចរបស់វៀតណាមដែលជាសមាជិកនៃអង្គការ ពលកម្មអន្តរជាតិ។ ទីពីរគឺដើម្បីអនុវត្តន៍ការសន្យានានាទាក់ទិនដល់សមូហភាព ពលករនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ហើយបង្កលក្ខណៈងាយ ស្រួលសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង EU”។

        ក្នុងកាលៈទេសៈដែលវៀតណាមកំពុងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ គឺការចូលរួមអនុសញ្ញាលេខ៩៨នៃអង្គការពលកម្មអន្តរជាតិ ពិត ជាមានអត្ថន័យដ៏ធំធេងទាំងខាងនយោបាយ គតិយុត្តនិងសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ