ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA គឺសក្តិសមនឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង EU

(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែមិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវសន្និ សីទកាសែតថ្នាក់រដ្ឋមន្រ្តីស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច ព្រមព្រៀងគាំពារវិនិយោគ (IPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA គឺសក្តិសមនឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង EU - ảnh 1 ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA នៅរដ្ឋធានីហាណូយកាលពីថ្ងៃទី៣០ ខែមិថុនា (រូបថត៖ VOV)

នៅទីនេះ ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីអត្ថន័យនៃការចុះហត្ថលេខា លើ EVFTA ក៏ដូចជា IPA នោះ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនង រវាងវៀតណាមនិង EU ដែលនាំទំនាក់ទំនងរវាងភាគីទាំងពីរឈានឡើងកំពស់ថ្មី ដ៏សក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។ ចំពោះប្រទេស វៀត ណាម លោក Tran Tuan Anh បានចាត់ទុកថា៖

        “រួមជាមួយកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីផ្សេងៗទៀត ដែលវៀតណាម បានចូលរួមនោះ គឺEVFTA និង IPA នឹងបន្តបង្កើតឡើងមូលដ្ឋានគ្រឹះដើម្បីជួយ វៀតណាមកសាងនិងបំពេញទិសដៅនិងយុទ្ធសាស្ត្រសហប្រតិបតិ្តការជាមួយ EU ក៏ដូចជាក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យរបស់ វៀតណាមផងដែរ។ ជាពិសេសគឺ តាមការវាយតម្លៃជាជំហានដំបូងបានអោយ ដឹងថា ក្នុងវិស័យពាណិជ្ជកម្ម EVFTA នឹងរួមចំណែកបង្កើនកំណើនពាណិជ្ជកម្ម របស់វៀត ណាមឡើង២០%នៅឆ្នាំដំបូង ហើយបន្តកើនឡើងថែមទៀតនៅឆ្នាំ ក្រោយៗផងដែរ”។

        ចំណែកឯខ្លួនវិញ ឧត្តមស្នងការពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom បានសង្កត់ធ្ងន់ថា៖

        “កិច្ចព្រមព្រៀងនេះនាំមកជូនយើងទាំងអស់គ្នានូវឱកាសដ៏ធំធេងដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូអោយបានយូរអង្វែង ជាពិសេសគឺក្នុងវិស័យ ពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងទាំងពីរនេះនឹងជំរុញការរីកចម្រើនសេដ្ឋកិច្ចអោយ បោះជំហានទៅមុខ បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សហគ្រាសនៃ ភាគីទាំងពីរ ក៏ដូចជារួមចំណែកលុបចោលឧបសគ្គកាលពីមុននេះទៀតផង”។

        ក្រោយពីបានចុះហត្ថលេខា កិច្ចព្រមព្រៀង EVFTA និង IPA នឹងត្រូវបាន ដាក់ជូនរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុបពិចារណាអនុម័ត។ ចំពោះកិច្ចព្រម ព្រៀង IPA នោះគឺត្រូវមានការអនុម័តដោយសភានៃប្រទេសសមាជិក EU ទាំង ឡាយថែមទៀត។

        កិច្ចព្រមព្រៀងទាំងពីរពោលខាងលើគឺចំណែកមួយដែលមិនអាចខ្វះបាន ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង PCA ដែលជាកិច្ចព្រមព្រៀងសម្របសម្រួល ទំនាក់ទំនងទ្វេភាគីជាទូទៅរវាងវៀតណាមនិង EU លើគ្រប់វិស័យដូចជាកិច្ច សហប្រតិបតិ្តការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ និង បញ្ហាសង្គមនានា ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ