ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang ស្ថិតក្រោមការគ្រប់គ្រងហើយ

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំពិធីជូនដំណើរក្រុមគ្រូពេទ្យទីក្រុងហូជីមិញ ក្រោយពីបានបំពេញការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang។ ក្រុមគ្រូពេទ្យទីក្រុងហូជីមិញមានសមាជិកចំនួន ៨ នាក់។
ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang ស្ថិតក្រោមការគ្រប់គ្រងហើយ - ảnh 1 ពិធីជូនដំណើរក្រុមគ្រូពេទ្យទីក្រុងហូជីមិញ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Le Trung Chinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនានា ដែលក្នុងនោះមានក្រុមគ្រូពេទ្យទីក្រុងហូជីមិញ ដែលបានជួយទីក្រុង Da Nang ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។

ក្រោយរយៈពេល ៤ សប្តាហ៍ ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមក នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ បានស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង Da Nang ហើយ។ ជាក់ស្ដែង គិតត្រឹមម៉ោង ១០ ថ្ងៃទី ៦ ខែកញ្ញា ទីក្រុង Da Nang មិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ