ការជូនដំណឹងអំពីសភាពការណ៍នៅសមុទ្រខាងកើតដល់អាណិកជនវៀតណាមនៅហូឡង់

ការជូនដំណឹងអំពីសភាពការណ៍នៅសមុទ្រខាងកើតដល់អាណិកជនវៀតណាមនៅហូឡង់ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (Image: VNA)


(VOVworld) – ក្នុងជំនួបធ្វើការជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ
ហូឡង់ នារសៀលថ្ងៃទី ១ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្មាភិបាលបុគ្គលិកនៃស្ថានទូត សិស្សានុស្សិសនិងជនវៀតណាមនៅហូឡង់ក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេស។ អនុប្រធានរដ្ឋសភា Uong Chu Luu ក៏បានជូនដំណឹងអំពីសភាពការណ៍នៅ
សមុទ្រខាងកើត ហើយអះអាងនូវការប្តេជ្ញាចិត្តរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមក្នុង កិច្ចការពារអធិបតេយ្យភាពនិងបូរភាពដែនដីពិសិទ្ធិរបស់ប្រទេសជាតិដោយសន្តិវិធី។ វៀតណាមកំពុងប្រមូលផ្តុំនិងពង្រឹងបណ្ដាភ័ស្តុតាងគត្តិយុត្តិដើម្បីដោះស្រាយស្ថានភាព
ដោយសមស្របនឹងច្បាប់អន្តរជាតិ។ លោក Uong Chu Luu ក៏បានស្នើឲ្យ កម្មាភិបាល
របស់ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បង្កលក្ខណៈងាយស្រួលជាងទៀតសំរាប់
អាណិកជនវៀតណាមនៅទីនេះក៏ដូចជាសិស្សានុសិស្សវៀតណាមសមសហរណកម្ម
និងរួមវិភាគទានក្នុងការអភិវឌ្ឍន៍ប្រទេសហូឡង់ក៏ដូចជាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ