ការជួបប្រាស្រ័យ “រួមជាមួយប្រទេសទាំងមូលឆ្ពោះមក Quang Tri”។

ការជួបប្រាស្រ័យ “រួមជាមួយប្រទេសទាំងមូលឆ្ពោះមក Quang Tri”។ - ảnh 1
ការជួបប្រាស្រ័យ “រួមជាមួយប្រទេសទាំងមូលឆ្ពោះមក Quang Tri”។


         VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពលីពិការ​
វៀតណាម (ទី២៧កក្កដា) នាយប់ថ្ងៃទី១៤កក្កដាក្លឹប “តភ្ជាប់បេះដូង” របស់​សិស្សានុស្សិសនិស្សិតហាណូយបានសហការជាមួយសមាគមអ្នកកាសែត
វៀតណាមនិងសមាគមអតីតយុទ្ធជនខេត្ត Quang Tri រៀបចំការជួបប្រាស្រ័យ
​ជាមួយ​ប្រធានបទ“រួមជាមួយប្រទេសទាំងមូលឆ្ពោះមក Quang Tri”។ បណ្ដា
មិត្ត​វ័យ​ក្មេង​បានចាត់ទុកនេះជាការដឹងគុណដ៏ជ្រាលជ្រៅចំពោះគ្រួសារ
បណ្ដាវីរជនយុទ្ធពលី យុទ្ធជនពិការដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីឯករាជ្យសេរីភាពនៃ​ប្រជាជាតិនិងភាពសុខសាន្តនៃប្រទេសជាតិ។ ក្នុងឱកាសនេះដំណាងនៃក្លឹប​“តភ្ជាប់បេះដូង” បានជូនអំណោយជូនបណ្ដា
វីរអ្នកម្ដាយ យុទ្ធជនពិកាយុទ្ធជន​ជំងឺនិងគ្រួសារមានជនរងគ្រោះនៃជាតិ គីមីពុលព័ត៌លឿងទុំទៀតផង។ Vu Hoang Nam និស្សិតវៀតណាមនៅអាមេរិក បានចូលរួមក្លឹបសម្បុរសធម៍“តភ្ជាប់បេះដូង”​បានសំណេះសំណាលថា៖

        “ដំណើរនេះបាននាំមកឲ្យប្អូនៗមេរៀនដ៏ថ្លៃថ្លាពីព្រោះប្អូនៗបានយល់
ជ្រាលជ្រៅ ថែមទៀតអំពីពលីកម្មដ៏ធំធេងរបស់បណ្ដាជំនាន់មុន។ ជានិស្សិត
មួយនាក់​ទៅរៀននៅអាមេរិកប៉ុន្តែព្រលឹងនិងបេះដូងរបស់ប្អូនជានិច្ចកាល
ឆ្ពោះមកវៀត​ណាម។​ ក្រោយនេះ ខ្ញុំចង់មានឱកាសត្រឡប់ប្រទេសវិញរួម
ចំណែកក្នុងការ​អភិវឌ្ឍន៍ប្រទេសជាតិនិងការពារសមិទ្ធផលដែលជីដូនជីតា
ជំនាន់មុនៗ​បាន​សន្សល់ទុកមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ