ការជួបប្រាស្រ័យ “អតីតយុទ្ធជនទៅស្វែងរកសមមិត្ត”

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីថ្ងៃទី២៧កក្កដា នាថ្ងៃទី២១កក្កដានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យ “អតីត យុទ្ធជនទៅស្វែងរកសមមិត្ត”។


កម្មវិធីនេះ សំដៅផ្លាស់ប្តូរលទ្ធផលនិងបទពិសោធន៍ ក្នុងការងាររួមសហការស្វែងរកនិងប្រមូលអដិ្ឋធាតុយុទ្ធជនពលី និងលើកតំកើង សមូហភាព បុគ្គលអតីតយុទ្ធជនឆ្នើម។ នៅក្នុងកម្មវិធីនេះ ឧត្តមសេនីយ៍ឯក លោក Nguyen Van Duoc ប្រធានសមាគមអតីតយុទ្ធជនវៀតណាមបានលើកច្បាស់ថា៖

        “ក្រៅពីការរួមសហការ ផ្តល់ព័ត៌មានមក អតីតយុទ្ធជនច្រើននាក់ក៏បានស៊ូលំ បាកទៅដល់បណ្តាឈាបនដ្ឋាន កត់ត្រានូវព័ត៌មាន ដើម្បីជូនដំណឹងដល់គ្រួសារ និងសាច់ញ្ញាត្តិយុទ្ធជនពលី។ យើងខ្ញុំ បញ្ចូនបានអដ្ឋិធាតុចំនួន៨០៦១ បញ្ចុះសព នៅស្រុកកំណើត ឆ្លើយតបទៅនឹងការទន្ទឹងរងចាំរបស់សាច់ញាត្តិគ្រួសារយុទ្ធជន ពលី ”។

        កម្មវិធីក៏បានលើកតំកើងសមូហភាពចំនួន៣និងបុគ្គលចំនួន៥ ដែលមាន ស្នាដៃឆ្នើមក្នុងការងារស្វែងរកនិងប្រមូលអដ្ឋិធាតុដែលបានមជ្ឈឹមសមាគមអតីត យុទ្ធជនវៀតណាមប្រគល់ប័ណ្ណសរសើរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ