ការជួបប្រាស្រ័យគំរូឆ្នើមនៃការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ
|
ទិដ្ឋភាពនៃការជួប្រាស្រ័យគំរូឆ្នើម |
(VOVworld)- ការជួបប្រាស្រ័យគំរូឆ្នើមនៃការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោក
ប្រធានហូជីមិញដំណាក់កាល ២០១១-២០១៥ បានបើកនាថ្ងៃទី២៧មិនា នៅទីក្រុង
Hai Phong ភាគខាងជើងវៀតណាម។ នៅទីនេះ គំរូឆ្នើមនានាបាន ចែករំលែកនូវបទ
ពិសោធន៍ជាក់ស្តែងដែលដកចេញពីដំណើរការរៀនសូត្រ និងបំពេញការងាររបស់
បុគ្គលផ្ទាល់ ក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ លោកប្រធានហូជីមិញ។
លោក Vu Van Ngon ប្រធានសមាគមអតីតយុទ្ធជនឃុំ Tan Dan ស្រុក An Lao ទីក្រុង
Hai Phong ជាគំរូឆ្នើមមួយរូបបានចែករំលែកថា៖
“ខ្ញុំគិតថា រូបខ្ញុំផ្ទាល់ត្រូវស្វាហាបក្តាប់ជាប់ស្ថានភាពជាក់ស្តែង ធ្វើសេនាធិការឲ្យ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដោះស្រាយរាល់ការលំបាកជាបន្ទាន់។ទីពីរ ត្រូវ
បំផុសស្មារតីរបស់អតីតយុទ្ធជនដែលត្រូវធ្វើជាគំរូ។ទីបីគឺបំពេញល្អការងារ ផ្សព្វ
ផ្សាយ ជាពិសេសគឺប្រព័ន្ធឃោសនាបំពេញល្អកិច្ចការសតិអារម្មណ៍”៕