ការជួបប្រាស្រ័យជាមួយគំរូបឆ្នើមក្នុងការសិក្សាតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី២៤ខែសីហានៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំ មជ្ឈឹមបានរួមសហការជាមួយទូរទស្សន៍ជាតិវៀតណាម និងគណកម្មការបក្សទីក្រុងហាណូយ រៀបចំកម្មវិធីជួបប្រាស្រ័យជាមួយគំរូឆ្នើមក្នុងការរក្សានិងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញសម្រាប់ឆ្នាំ២០១៨។ 
ការជួបប្រាស្រ័យជាមួយគំរូបឆ្នើមក្នុងការសិក្សាតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ - ảnh 1 តំណាងចូលរួុមក្នុងកម្មវិធី (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មការឃោសនាអប់រំ មជ្ឈឹម លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Tran Binh Minh អគ្គនាយកទូរទស្សន៍ជាតិវៀតណាម។

នៅក្នុងជំនួបនេះ គំរូឆ្នើមបានចែករំលែកនូវរឿងរ៉ាវជាក់ស្តែងអំពីការសិក្សានិង ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ ក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ។ វរីសេនីយ៍ឯក Doan Tu Thien ស្នងការនយោបាយនៃ បញ្ជាការដ្ឋានស្រុក Tuy Duc ខេត្ត Dak Nong បានចែករំលែកអំពីកិច្ចការអនុវត្ត គោលន យោបាយសមរភូមិក្រោយខាងយោធានិងចូលរួមការស្វែងរកនិងជីក គាសអដ្ឋិធាតុយុទ្ធ ជនពលី៖ “ដើម្បីបំពេញល្អការងារនេះ ទោះបីជាពិបាកបន្តិចក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍ ស្រួលដោយបានដោះស្រាយរបបជូនមុខសញ្ញាគោលនយោបាយ។ នៅ ពេល យើងអញ្ជើញពួកគេឱ្យទទួលរបបនេះពួកគេសប្បាយរីករាយ យើងក៏សប្បាយចិត្តជាមួយពួកគេដែរ។ ព្រោះខ្លួនក៏បានរួមចំណែកក្នុងការជួយឲ្យមុខសញ្ញាគោល នយោ បាយទទួលបានរបបសមស្របរបស់បក្សនិងរដ្ឋ។

នៅក្នុងកម្មវិធីនេះ រឿងរ៉ាវ បទយកការណ៍ជាច្រើន ជាគំរូក្នុងការសិក្សាធ្វើតាម សតិអារម្មណ៍សីលធម៌ រចនាបទរបស់ហូជីមិញពីភាពសាមញ្ញ ប៉ុន្តែក៏ឧត្តុង ឧត្តមផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ