ការជួបប្រាស្រ័យមិត្តភាពការទូតប្រជាជនវៀតណាមនិងជប៉ុន។

ការជួបប្រាស្រ័យមិត្តភាពការទូតប្រជាជនវៀតណាមនិងជប៉ុន។ - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននាថ្ងៃទី៥តុលាបានរៀបចំការជួបប្រាស្រ័យជាមួយ
សមាគន៍នារីរបស់ក្រុមប្រឹក្សាជំរុញការទូតប្រជាជន (LFEC) របស់ជប៉ុន។


       TTX-ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននាថ្ងៃទី៥តុលាបានរៀបចំការជួប​ប្រាស្រ័យជាមួយសមាគន៍នារីរបស់ក្រុមប្រឹក្សាជំរុញការទូតប្រជាជន (LFEC)
របស់​ជប៉ុន។ ថ្លែងមតិនៅពិធីជួបប្រាស្រ័យ​ ឯកអគ្គរដ្ឋទូត Doan Xuan Hung
បាន​ចាត់ទុកថា តាមរយៈការជួបប្រាស្រ័យនេះ បណ្ដាសមាជិការ LFEC នឹង
យល់ដឹង​បន្ថែមអំពីប្រទេសមនុស្សវប្បធម៍សិល្បៈវៀតណាមនិងបន្តរួមចំណែក ជំរុញទំនាក់ទំនងមិត្តភាពទំនុកទុកចិត្តរវាងនារីនៃប្រទេសទាំងពីរនិយាយដោយ
ឡែកនិង​​ប្រជាជននៃប្រទេសទាំងពីរនិយាយរួម។ នាយកគ្រប់គ្រងក្រុមប្រឹក្សា
ជំរុញ​ការទូត​ប្រជាជន អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Hiroyuki
Yushita បាន​ចាត់ទុកថា ទំនាក់ទំនងជប៉ុន-វៀតណាមកំពុងបានអភិវឌ្ឍន៍យ៉ាង
ល្អប្រសើរមិន​ត្រឹមតែនៅថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងនៅថ្នាក់ជួបប្រាស្រ័យ
បណ្ដាផ្នែកដំបន់​និងប្រជាជននៃប្រទេសទាំងពីរទៀតផង។ លោក Yushita ចង់ឲ្យ
រួមចំណែក​ជំរុញ​ថែមទៀតបណ្ដារបៀបជួបប្រាស្រ័យរវាងប្រជាជននៃប្រទេស
ទាំងពីរ ឆ្ពោះទៅ​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ជប៉ុន​នាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ