ការជួបប្រាស្រ័យមិត្តភាពផ្នែកការពារព្រំដែនវៀតណាម-ចិនប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនា

(VOVworld)-ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនា នៅខេត្ត Lang Son (វៀតណាម) និង
ខេត្ត ក្វាងស៊ី (ចិន) នឹងប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យមិត្តភាពផ្នែកការពារ ព្រំដែន
វៀតណាម-ចិនលើកទី៣។​នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ មន្ត្រីក្រសួង
ការពារប្រទេសវៀតណាមនិងនាយឧត្តមសេនីយ៍ឯក លោក Chang Wanquan រដ្ឋ
មន្ត្រីក្រសួងការពារជាតិចិនបានធ្វើសហអធិបតីរាល់សកម្មភាពជួបប្រាស្រ័យនេះ។

        ជំនួបនេះរៀបចំឡើងសំដៅបង្កើនចំណងមិត្តភាព ការជឿទុកចិត្តគ្នាទៅវិញ ទៅមករវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរនិយាយរួមនិងរវាងប្រជាជន ជាមួយកម្លាំងការពារព្រំដែននៃប្រទេសទាំងពីនិយាយដោយឡែករួម​ចំណែក
កសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការនិងអភីវឌ្ឍន៍ ព្រម ទាំងជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ