ការជួបប្រាស្រ័យមនុស្សគំរូលើការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ

(VOVWORLD) -កម្មវិធីជួបប្រាស្រ័យមនុស្សគំរូរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និង រចនាបទរបស់លោកប្រធានហូជីមិញឆ្នាំ២០១៦-២០១៧ បានបើកនាព្រឹកថ្ងៃទី១២ ឧសភានៅទីក្រុងហាណូយ។ 
ការជួបប្រាស្រ័យមនុស្សគំរូលើការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ Thu Hằng/VOV)

ចូលរួមក្នុងកម្មវិធីនេះ មានវត្តមានប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong អគ្គនាយកវិទ្យុសម្លេងវៀត ណាម លោក Nguyen The Ky អគ្គនាយកទូរទស្សន៍វៀតណាមលោក Tran Binh Minh រួមទាំងគំរូឆ្នើមច្រើនរូបទៀត។

        តំណាងចូលរួមការជួបប្រាស្រ័យនេះជាមនុស្សឆ្នើមលើគ្រប់វិស័យ។ នោះជាយុទ្ធជននគរបាល វេជ្ជបណ្ឌិត ឬអ្នកម្តាយម្នាក់ដែលមានទឹកចិត្តមនស្សធម៌ថែទាំ កុមារអនាថាជាដើម។ គ្រូបង្រៀនវ័យក្មេង Tran Huu Loc នៅមហាវិទ្យាល័យកសិ កម្ម រុក្ខកម្មទីក្រុងហូជីមិញបានចែករំលែកថា៖      

“ខ្ញុំបានរៀនសូត្រពីលោកប្រធានហូជីមិញលើបញ្ហាសតិអារម្មណ៍អន្តរជាតិ។ខ្ញុំ ធ្វើការស្រាវជ្រាវមិនត្រឹមតែជាមួយប្រជាកសិករវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រ ជាកសិករបរទេសទៀតផង។ ឈរលើមូលដ្ឋាននោះ បង្កើតការតភ្ជាប់នឹងជួយចែក រំលែកព័ត៌មានវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពីនោះនឹងជួយឲ្យវិទ្យាសាស្ត្រមានការ វិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ