ការជួបប្រាស្រ័យរំលឹកខួបអនុស្សារវរីយ៍លើកទី ៥៩ នៃទិវាគ្រូពេទ្យវៀតណាម
|
ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គិត្តិនាម “គ្រូពេទ្យ ប្រជាជន” សំរាប់កម្មាភិបាលសុខាភិបាលចំនួន ៦៧ នាក់៕ (Image: Vietnam+) |
(VOVworld) – ដើម្បីអភិវឌ្ឍន៍ផ្នែកសុខាភិបាលលើកកំពស់គុណភាពនៃការងារ
ថែទាំសុខភាពរបស់ប្រជាជនឲ្យបានខ្លាំងក្លាថែមទៀត ផ្នែកសុខាភិបាល ត្រូវមានការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរប៉ុន្តែដ៏មានកិត្តិយសនិងត្រចះត្រចង។ នេះគឺជាការរំលឹករបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដែលត្រូវបាននាំចេញក្នុងការជួបប្រាស្រ័យរំលឹកខួបអនុស្សារវរីយ៍លើកទី
៥៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ) នាបយប់ថ្ងៃទី ២៧ កុម្ភៈ នៅ
ទីក្រុងហាណូយ។ ដោយប្រធានបទ “ថែទាំសុខភាពរបស់ប្រជាជន-កិគិត្តិយស
និងការទទួលខុសត្រូវ”ការជួបប្រាស្រ័យបានរំលឹកឡើងវិញបណ្ដាសមិទ្ធិផល
ដែលផ្នែកសុខាភិបាលវៀតណាម ទទួលបានក្នុងរយៈពេល ៥៩ ឆ្នាំ កន្លងមក។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ពង្រីកបណ្ដាសមិទ្ធិផលដែលទទួលបាន ផ្នែកសុខាភិបាលត្រូវពង្រឹងបណ្ដាញ
ពី មជ្ឈឹមដល់មូលដ្ឋាន។ ដោយបង្កើនការវិនិយោគរបស់រដ្ឋផ្នែកសុខាភិបាល
ត្រូវជំរុញខ្លាំងសង្គមបនីយកម្ម អភិវឌ្ឍន៍មូលដ្ឋានសុខាភិបាលឯកជន។ ទន្ទឹមនឹងនោះយើងត្រូវបង្កើនការគ្រប់គ្រងសកម្មភាពពិនិត្យពន្យាបាលជំងឺ ទប់ស្កាត់អំពើអសកម្មផ្លាស់ប្តូរយន្តការហិរញ្ញវត្ថុគោលនយោបាយធានារ៉ាប់រង គោលនយោបាយពិនិត្យព្យាបាលសំរាប់កុមារជនចាស់ជរាជនក្រីក្រនិងបណ្ដា
មុខសញ្ញាគោលនយោបាយ។ យើងត្រូវកសាងខឿនសុខភិបាលវៀតណាមជឿន លឿនទំនើបដែលតភ្ជាប់វេជ្ជសាស្ត្រប្រពៃណីនិងវេជ្ជសាស្ត្រទំនើប។”
ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គិត្តិនាម “គ្រូពេទ្យ
ប្រជាជន” សំរាប់កម្មាភិបាលសុខាភិបាលចំនួន ៦៧ នាក់៕