ការជួបប្រាស្រ័យរវាងអតីតយុទ្ធជនទីក្រុងហូជីមិញជាមួយនិស្សិតឡាវនិងកម្ពុជា
(VOVWORLD) - កម្មវិធីនេះមានការចូលរួមពីនិស្សិតឡាវនិងកម្ពុជាចំនួន ៤៧ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ រួមជាមួយគ្រួសារវៀតណាមចំនួន ៣៥ ដែលបានទទួលឧបត្ថម្ភនិស្សិត។
ក្រុមអតីតយុទ្ធជននិងនិស្សិតឡាវ កម្ពុជា ទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ VNA) |
នាថ្ងៃទី ២៩ ខែតុលា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi (ស្រុក Cu Chi ទីក្រុងហូជីមិញ) បញ្ជាការដ្ឋាននិងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាព “អតីតយុទ្ធជនទីក្រុងហូជីមិញនិងយុទ្ធជននៃកងវរសេនាធំ Gia Dinh ជាមួយនិស្សិតឡាវនិងកម្ពុជា” ឆ្នាំ ២០២២។ កម្មវិធីនេះមានការចូលរួមពីនិស្សិតឡាវនិងកម្ពុជាចំនួន ៤៧ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ រួមជាមួយគ្រួសារវៀតណាមចំនួន ៣៥ ដែលបានទទួលឧបត្ថម្ភនិស្សិត។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី និស្សិតឡាវ កម្ពុជា និងក្រុមគ្រួសារឧបត្ថម្ភបានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅវិហារ Ben Duoc (ស្រុក Cu Chi) ទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ស្វែងយល់អំពីសម័យកាលនៃការស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម... ក្រៅពីនោះ និស្សិតក៏បានជួបប្រាស្រ័យទាក់ទងជាមួយអតីតយុទ្ធជនផងដែរ។ តាមនោះ និស្សិតឡាវនិងកម្ពុជាមានការយល់ដឹងកាន់តែច្បាស់អំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់វៀតណាមនិងទីក្រុងហូជីមិញ៕