|
ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន” (VOV) |
Vovworld-ការជួបប្រាស្រ័យសិល្បៈ “និទាឃៈរដូវសំរាប់អូន” បានប្រព្រឹត្ត
ទៅនាយប់ថ្ងៃទី១១មករានៅទីក្រុងហាណូយ សំដៅរំលឹកគុណអ្នកធ្វើហិរញ្ញប្ប
ទានបានមានការរួមវិភាគទានសកម្មសំរាប់មូលនិធិគាំពារកុមារវៀតណាម។
នៅកម្មវិធី មូលនិធិគាំពារកុមារវៀតណាមបានទទួលចំនួនប្រាក់ប្រមាណ១៥មឺន
លានដុងរបស់អង្គការបុគ្គលជិត៥០។ លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រី
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសង្កត់ធ្ងន់ថា៖
“កុមារវៀតណាមកាន់តែបានថែទាំល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែនៅ
មានកុមារមួយចំនួនមានស្ថានភាពលំបាកពិសេស កុមារក្រីក្រ កុមារពិការ កុមារនៅដំបន់ព្រៃភ្នំត្រូវមានការខ្វះខាត។ កម្មវិធីសំដៅលើកកំពស់ការយល់ដឹងរបស់
សង្គមទាំងមូលចំពោះការងារអប់រំថែទាំនិងគាំពារកុមារ កម្មវិធីក៏លើកដម្កើងទឹកចិត្តមាសបានយកអស់ពីកំលាំងកាយចិត្តដើម្បីកុមារផងដែរ៕”