ការជួបប្រាស្រ័យសិល្បៈរួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ

ការជួបប្រាស្រ័យសិល្បៈរួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ - ảnh 1
ការជួបប្រាស្រ័យសិល្បៈរួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ (VNP)


        Vovworld-កម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ រួមដៃគ្នាបន្ធូស្រាល
​ការ​ឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំវៀតណាម បានប្រព្រឹត្តទៅនាយប់
​ថ្ងៃទី២សីហានៅទីក្រុងហូជីមិញក្នុងឱកាសរំលឹកទិវាដើម្បីជនរងគ្រោះដោយជាតិ
គីមីពុលទី១០សីហា លើកទី១០ទិវាបង្កើតសមាគមជនរងគ្រោះដោយជាតិ​គីមីពុល​ព័ណ៌លឿងទុំ/Dioxin ទីក្រុងហូជីមិញ។ ទន្ទឹមនឹងកម្មវិធីសិល្បៈពិសេស​នោះ បណ្ដា
ដំណាងបានជួបប្រាស្រ័យជាមួយបុគ្គលគំរូមួយចំនួនមានស្នាដៃ​ក្នុង​សកម្មភាព
ជួយឧបត្ថម្ភតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/​Dioxin។ លោក
Nguyen Duc ជនរងគ្រោះដោយជាតិគីមីពុលម្នាក់នៅទីក្រុង​ហូជីមិញ​បានឲ្យដឹងថា៖

        “ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/ Dioxin នាបច្ចុប្បន្នបានមាន​
ជីវភាពរស់នៅល្អប្រសើរជាង។ គេទទួលបានការយកចិត្តទុកដាក់របស់​សហគមន៍​
សង្គមនិងពិសេសគឺអ្នកធ្វើហិរញ្ញប្បទាន។ ​សង្ឃឹមថាការជួយឧបត្ថម្ភ​របស់សង្គម
កាន់តែច្រើនថែមទៀតនិងដំណើរស្វែងរកយុត្តិធម៍សមភាពសំរាប់ជនរងគ្រោះនឹង
ទទួលបានជោគជ័យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ