|
ការជួបប្រាស្រ័យសិល្បៈវៀតណាម-ឥណ្ឌា។ (Image: Vietnam+) |
(VOVworld) – ក្នុងក្របខ័ណ្ឌមហាស្រពមិត្តភាពវៀតណាម-ឥណ្ឌាលើកទី ៥ នាយប់
ថ្ងៃទី ២៤ តុលា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅការជួបប្រាស្រ័យសិល្បៈវៀត
ណាម-ឥណ្ឌា។ សិល្បៈករសិល្បៈការិនីរបស់ឥណ្ឌាចំនួន ៦០ នាក់រួមជាមួយបណ្ដា
ក្រុមសិល្បៈករសិល្បៈការិនីនៃទីក្រុង Da Nang បានចូលរួម ព្រឹត្តិការនេះ។ ប្រធាន
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុង Da Nang លោក Huynh Duc Truong បានឲ្យដឹង
ថា៖
“គណៈចាត់តាំងបានរៀបចំមហាស្រពដ៏មានអត្ថន័យនេះនៅទីក្រុង Da Nang។ កម្មវិធីបានរួមចំណែកបង្កើនការយោគយល់គ្នាទៅវិញទៅមកអំពីវប្បធម៌រវាង វៀតណាមនិងឥណ្ឌាឲ្យបានខ្លាំងក្លាថែមទៀត។ យើងខ្ញុំមានគោល បំណង
ប្រទេសទាំង ២ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពទ្វេភាគីនេះឲ្យស៊ី ជំរៅ
ថែមទៀត៕”