ការជួបប្រាស្រ័យសិល្បៈអន្តរជាតិអំណរឆ្នាំថ្មី២០១៥
|
ការជួបប្រាស្រ័យសិល្បៈអន្តរជាតិអំណរឆ្នាំថ្មី២០១៥ (tuyengiao.vn) |
Vovworld-អំណរបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥ នាយប់ថ្ងៃទី
១៣កុម្ភៈនៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បៈអំណរ
ឆ្នាំថ្មី២០១៥។ កម្មវិធីដោយមានការចូលរួមរបស់សិល្បករសិល្បការិនីចំនួន១០០
ដោយមានឈុតសម្ដែងសិល្បៈចំនួន១៦រួមមានបទចម្រៀងស្ងើចសសើរវៀត
ណាម រដ្ឋធានីហាណូយ របាំសម្ដែងឧបករភ្លេងតូរតន្ត្រីប្រពៃណីរបស់បណ្ដា
ប្រទេសមិត្ត។ ថ្លែងមតិនៅទីនេះ លោក Le Hong Son អនុប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា កម្មវិធីជាឱកាសជួបប្រាស្រ័យរំលឹកគុណ
ចំពោះមិត្តភក្តិអន្តរជាតិដែលបានលៃទុកមនោសញ្ចេតនានិងការគាំទ្រជាមួយរដ្ឋ
អំណាចនិងប្រជាជនរដ្ឋធានីក្នុងឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះជាឱកាសដើម្បីរឹត
បន្តឹងថែមទៀតចំណងសាមគ្គីភាពរវាងប្រជាជនហាណូយជាមួយមិត្តភក្តិបណ្ដា
ប្រទេសលើពិភពលោក៕