ការជួបមុខ បណ្ដាសមាជិកាសភា ដែល កំពុងចូលរួម សម័យប្រជុំរដ្ឋសភា លើកទី 3 នៅទីក្រុងហាណូយ
|
ការជួបមុខ បណ្ដាសមាជិកាសភា ដែល កំពុងចូលរួម សម័យប្រជុំរដ្ឋសភា លើកទី 3 នៅទីក្រុងហាណូយ(http://www.congan.com.vn) |
នារសៀលថ្ងៃទី 22 ឧសភា មជ្ឈឹមសម្ព័ន្ធសមាគមន៍នារីវៀតណាម និងក្រុមសមាជិកា
សភា វៀតណាម នីតិកាលទី 13 បានរៀបចំការជួបមុខ បណ្ដាសមាជិកាសភា ដែល
កំពុងចូលរួម សម័យប្រជុំរដ្ឋសភា លើកទី 3 នៅទីក្រុងហាណូយ។ នៅទីនេះ អនុ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានអះអាងថា៖ បណ្ដាសមាជិកា សភា បានមានបណ្ដាការរួមវិភាគទានដ៏សែនសំខាន់ ក្នុងការសុក្រិដ្ឋគំរោងច្បាប់ការងារ
(ធ្វើវិសោធនកម្ម) និងច្បាប់សហជីព (ធ្វើវិសោធនកម្ម) ពិសេសគឺ បណ្ដាខ្លឹមសារ ដែល
ទាក់ទិនដល់សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់របស់ពលករជានារី។ ទន្ទឹមនឹងនោះ
អនុប្រធានរដ្ឋសភា ក៏បានស្នើ បណ្ដាសមាជិការសភា បន្តពង្រីកតួនាទី មានការរួមវិភាគទានសំខាន់ជាច្រើន ដើម្បីកសាង និង សុក្រិដ្ឋប្រព័ន្ធច្បាប់ ពិសេសគឺ ច្បាប់ដែល ទាក់ទិនដល់សិទ្ធិ និងផលប្រយោជន៍ របស់នារី និងកុមារ៕