បន្តសកម្មភាពរបស់សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣។

បន្តសកម្មភាពរបស់សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣។ - ảnh 1
បន្តសកម្មភាពរបស់សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣។

VOV-នាព្រឹកថ្ងៃទី២២ឧសភាថ្ងៃធ្វើការទី២របស់សម័យប្រជុំលើកទី៣រដ្ឋសភា
វៀត​ណាមនីតិកាលទី១៣ បណ្ដាសមាជិកសភាបានពិភាគ្សានៅសាលប្រជុំ
អំពីបណ្ដា​ខ្លឹមសារដែលនៅមានមតិខុសគ្នានៃសេចក្តីពង្រាងច្បាប់បង្កាប្រឆាំង ផលអន្តរាយរបស់បារី។ ដំណាងភាគច្រើនបានចាត់ទុកថាត្រូវបង្កើតមូលនិធិ បង្ការប្រឆាំងផលអន្តរាយរបស់បារីនិងត្រូវមានការកំណត់បោះសញ្ញាព្រមាន
សុខភាពដោយអក្សរនិងរូបភាពលើ​កញ្ចប់និងត្រូវបានផ្លាស់ក្នុងរយៈពេល២
ឆ្នាំម្តង សមស្របនឹងសន្ធិសញ្ញាក្របខ័ណ្ឌរបស់​អង្គការ​សហប្រជាជាតិអំពី
ការត្រួតពិនិត្យបារី។
បន្តសកម្មភាពរបស់សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣។ - ảnh 2
បណ្ដាសមាជិកសភាបានពិភាគ្សានៅសាលប្រជុំអំពីបណ្ដាខ្លឹមសារដែលនៅមានមតិខុសគ្នា
នៃសេចក្តីពង្រាងច្បាប់បង្កាប្រឆាំងផលអន្តរាយរបស់បារី។

មុននោះនារសៀលថ្ងៃទី២១ឧសភារដ្ឋសភាបានស្តាប់របាយការណ៍និង
រាយការណ៍មតិអំពីគំរោងការមេរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។
ផ្លាស់ប្តូរយោបល់ជា​មួយ​អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមនាថ្ងៃទី
២២ឧសភាលោក Nguyen Duc Kien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច​រដ្ឋ
សភាបានចាត់​ទុក​ថា ចំពោះក្រុមដំណោះស្រាយទាក់ទិនដល់ស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច ត្រូវមាន​គំរោងការរួមអំពីការរៀបចំរចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុឡើង វិញនិងដំណើរសមស្រប។ ស្តីអំពីកញ្ចប់ដំណោះស្រាយ២៩លានលានដុង
ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មលោក Nguyen Duc Kien បានថ្លែងថា៖ “ជារួមអំពីកញ្ចប់ថវិការជួយសង្គ្រោះជាប្រាក់២៩លានលានដុងគឺរដ្ឋាភិបាល
បាន​ទទួលផ្នែកលំបាកដោយខ្លួនឯង លៃទុកចំណេញឲ្យអង្គភាពអាជីវកម្ម។
យើងនឹង​ជួយឧបត្ថម្ភអង្គភាពអាជីវកម្មប៉ុន្តែមិនមែនទាំងស្រុងទេ។​បណ្ដា
អង្គភាព​អាជីវកម្មក៏ត្រូវផ្លាស់ប្តូរថ្មីដោយខ្លួនឯងដើម្បីទទួលបានប្រភពទុន
ជួយឧបត្ថម្ភនេះ​ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញផលិតកម្មរបស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ