ការជួបមុខរំលឹកខួបលើកទី៧៣ទិវាបង្កើតវិទ្យុសម្លេងវៀតណាមនិងឧទ្ទេសនាមសៀវភៅ “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព៧០ឆ្នាំ”

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកញ្ញា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ៥៨វិថី Quan Su រដ្ឋធានី ហាណូយ បានប្រព្រឹត្តទៅការជួបមុខរំលឹកខួបលើកទី៧៣ទិវាបង្កើតវិទ្យុសម្លេង វៀតណាម និងឧទ្ទេសនាមសៀវភៅដែលមានចំណងជើងថា “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព៧០ឆ្នាំ”។
ការជួបមុខរំលឹកខួបលើកទី៧៣ទិវាបង្កើតវិទ្យុសម្លេងវៀតណាមនិងឧទ្ទេសនាមសៀវភៅ “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព៧០ឆ្នាំ” - ảnh 1 លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមថ្លែងមតិនៅពិធីជួបមុខ (រូបថត៖ VOV)


 
ថ្លែងមតិនៅទីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានលើកច្បាស់ថា៖ នាវេលាម៉ោង១១កន្លះថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ វិទ្យុសម្លេងវៀតណាមបានចាក់ផ្សាយកម្មវិធីដើមដំបូង ក្នុងរយៈពេល៩០នាទីជាភាសាវៀតណាម ភាសាបារាំងនិងភាសាអង់ គ្លេស។ ក្នុងការផ្សាយជាប្រវតិ្តសាស្ត្រនោះ វិទ្យុក៏បានចាក់ផ្សាយសេចក្ដីថ្លែង ការណ៍ឯករាជ្យជាតិដែលលោកប្រធានហូជីមិញបានប្រកាសយ៉ាងមហោឡារឹកទៅកាន់ប្រជាជនទាំងមូលនៅក្នុងនិងក្រៅប្រទេសនាថ្ងៃទី២ ខែកញ្ញា មុននោះ នៅទីលាន បាឌីញ។ ក្នុងអំឡុង៧៣ឆ្នាំកន្លងទៅ កម្មាភិបាល អ្នកយកព័ត៌មាននិង បុគ្គលិកគ្រប់រូបនៃវិទ្យុសម្លេងវៀតណាមបានពង្រីកប្រពៃណីដ៏ភ្លឺស្វាងនោះ ដើម្បី បង្កើតឡើងការអភិវឌ្ឍដោយឥតឈប់ឈរ។

        “ក្នុងដំណាក់កាលនេះ វិទ្យុសម្លេងវៀតណាមកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ដើម្បីក្លាយទៅជាស្ថាប័នសារព័ត៌មានពហុមេឌា ជំរុញខ្លាំងការទាក់ទងជួយ ឧបត្ថម្ភគ្នារវាងប្រភេទសារព័ត៌មានទាំង៤នោះគឺ ផ្សាយសម្លេង ទូរទស្សន៍ កាសែតអេឡិចត្រូនិកនិងកាសែតបោះពុម្ភ។ ក្នុងអំឡុង៧៣ឆ្នាំកន្លងទៅ វិទ្យុ សម្លេងវៀតណាមមានមោទនភាពជាកន្លែងប្រមូលគ្នារបស់អ្នកកាសែត កវី សិល្បៈករជួរមុខនៃប្រទេសជាតិជាច្រើនជំនាន់ ក៏ដូចជាអ្នកគ្រប់គ្រងនិងអ្នក បច្ចេកទេសស្ទាត់ជំនាញផងដែរ។ ពីដំបូលរួមវិទ្យុសម្លេងវៀតណាមនេះ បណ្ដាអ្នក កាសែត កវី អ្នកនិពន្ធ តារាចម្រៀងនិងតន្ត្រីករល្បីល្បាញជាច្រើនកុះករបានច្នៃ ប្រឌិត សម្ដែងនិងផ្សព្វផ្សាយស្នាដៃសារព័ត៌មាន អក្សរសាស្ត្រសិល្បៈឆ្នើមៗជា ច្រើនរបស់ប្រទេសជាតិ”។

ការជួបមុខរំលឹកខួបលើកទី៧៣ទិវាបង្កើតវិទ្យុសម្លេងវៀតណាមនិងឧទ្ទេសនាមសៀវភៅ “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព៧០ឆ្នាំ” - ảnh 2សៀវភៅ “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព០ឆ្នាំ” 

        នៅពិធីជួបមុខនេះ វិទ្យុសម្លេងវៀតណាមបានសហការជាមួយវិទ្យាស្ថាន សារព័ត៌មាននិងឃោសនា ធ្វើការឧទ្ទេសនាមសៀវភៅដោយចំណងជើងថា “Phan Quang - អាយុជីវិត៩០ឆ្នាំ អាយុអាជីព០ឆ្នាំ”។ នាឆ្នាំ១៩៨៨ អ្នកកាសែត គ្រានោះជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មានត្រូវបានបក្សនិងរដ្ឋតែងតាំងជាអគ្គនាយកនិងអគ្គនិពន្ធនាយកវិទ្យុសម្លេងវៀតណាម។ លោក Phan Quang រួមជាមួយថ្នាក់ ដឹកនាំវិទ្យុផ្សេងៗបានកសាងយុទ្ធសាស្ត្រអភិវឌ្ឍដែលមានដំណោះស្រាយដ៏ខ្លាំងក្លានិងលោតផ្លោះអំពីខ្លឹមសារ បច្ចេកទេស ការរៀបចំក្បាល់ម៉ាស៊ីន សំដៅបង្កើត ឡើងកម្មវិធីថ្មីៗដ៏ជិតស្និទ្ធនឹងតម្រូវការរបស់មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ