ការជួបមុខរវាងអតីតយុទ្ធជននៃប្រទេសទាំង២វៀតណាមនិងកម្ពុជា

ការជួបមុខរវាងអតីតយុទ្ធជននៃប្រទេសទាំង២វៀតណាមនិងកម្ពុជា - ảnh 1
ទ័ពស្ម័គ្រចិត្តវៀតណាមចូលក្នុងរាជធានីភ្នំពេញ (រូបថត៖ Corbis Sygma)

(VOVworld) - នាថ្ងៃទី១២ មេសា សមាគមន៍មិត្តភាពវៀតណាម កម្ពុជានិងសមាគមន៍ អតីតយុទ្ធជនស្ម័គ្រចិត្តរណសិរ្សលេខ៤៧៩នៃទីក្រុងហាណូយ បានរៀបចំពិធីជួប
មុខក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាព
ប្រទេសជាតិ ៣៦ឆ្នាំនៃទិវាបង្កើតរណសិរ្សលេខ៤៧៩និង២០ឆ្នាំធ្វើសកម្មភាពរបស់
សមាគមន៍អតីតយុទ្ធ ជនស្ម័គ្រចិត្តរណសិរ្សលេខ៤៧៩នៃទីក្រុងហាណូយ។នៅទី
នេះ បណ្ដាអតីតយុទ្ធជន ស្ម័គ្រចិត្តបានរួមគ្នារំលឹកឡើងវិញរាល់អនុស្សាវរីយ៍ រំលឹក
គុណូបការៈចំពោះបណ្ដាយុទ្ធមិត្តដែល បានពលីជីវិតនៅសមរភូមិកម្ពុជាដើម្បីជួយ
ប្រទេសមិត្តរួចផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពត។ថ្លែងមតិនៅទីនេះ ឯកអគ្គ
រាជទូតកម្ពុជាប្រចាំនៅវៀត ណាមលោក ហ៊ុល ផានី បានថ្លែងអំណរគុណចំពោះ
កម្លាំងយុទ្ធជនស្ម័គ្រចិត្តវៀតណាម  ដែលបានប្រយុទ្ធ ពលីជីវិតដើម្បីជួយប្រទេស
កម្ពុជារួចពីរបបប្រល័យពូជ សាសន៍ ព្រមទាំងជូនប្រសិទ្ធពរឲ្យចំណងមិត្តភាព
រវាងប្រទេសទាំង២កាន់តែរឹងមាំពី ១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ