ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល

 ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល - ảnh 1
ធានារ៉ាប់រង់សុខាភិបាលសំរាប់ប្រជាជនទាំងមូល ជាសរសរមួយក្នុងចំណោមសរសរស្នូលនៃគោលនយោបាយសុខុមាលភាពសង្គម (TTXVN)

(VOV)_នាព្រឹកថ្ងៃទី ៤ មិនា នៅរដ្ឋធានីហាណូយ (វៀតណាម)គណៈកម្មាធិការ​បណ្ដាបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាម បានរួមសហការជាមួយអង្គការសុខា
ភិបាលពិភពលោក បានរៀបចំ ការជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍​
អន្តរជាតិ​ស្ដីពីការធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល។ ប្រធាន គណៈកម្មាធិការបណ្ដាបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាម ​លោកស្រី ​Truong
 Thi Mai បានធ្វើអធិបតីកិច្ចប្រជុំ។ ថ្លែងមតិនៅទីនេះ លោកស្រី​Truong Thi Mai បានសង្កត់ធ្ងន់ថា៖បញ្ហាធានារ៉ាប់រង់សុខាភិបាលសំរាប់​ប្រជាជន​ទាំងមូល  ជា សរសរមួយក្នុងចំណោមសរសរស្នូល​នៃគោល​នយោបាយសុខុមាលភាពសង្គម  និងជាយន្តការហិរញ្ញវត្ថុមួយ ដែលរួមចំណែក​កសាងខឿនសុខាភិបាលមួយប្រកប ដោយសមភាព និងប្រសិទ្ធិភាព។ លោកស្រី Truong Thi Mai បានថ្លែងថា៖

          “ ​វៀតណាមមានការបោះជំហានវែង១ក្នុងដំណើការអនុវត្ត​គោល​នយោបាយ ធានារ៉ាប់រង់សុខាភិបាល។ ច្បាប់ធានារ៉ាប់រង់សុខាភិបាលចូលជាធរ មានចាប់ពី ឆ្នាំ២០០៩មក និងដល់ខែឧសភាឆ្នាំ២០១៤ខាងមុខនេះ រដ្ឋសភាវៀតណាមនឹង
ពិនិត្យមើល និងអនុម័តសេចក្ដីព្រាងធ្វើវិសោធនកម្ម ច្បាប់​នេះ ​ព្រមទាំង​បាន
សម្រេចការ​កសាង​​ដំណើការអនុវត្តការធានារ៉ាប់រង់សុខាភិបាលសំរាប់ប្រជាជន
ទាំងមូល។ ប៉ុន្តែ វៀតណាមនៅប្រឈមមុខការលំបាកជាច្រើន  ជាពិសេសការផ្តល់សេវាកម្មនិងកំរិតរួមវិភាគទាន…។ល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ