ការជួបសន្ទនា Shangri-La លើកទី១៣បានបើកនៅសឹង្ហបុរី
|
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងមតិក្នុងពិធីបើក (រូបថតៈ Reuters) |
(VOVworld)-នាយប់ថ្ងៃទី៣០ឧសភា សន្និសីទកំពូលសន្តិសុខអាស៊ី (សន្ទនា
Shangri-La) លើកទី១៣ បានបើកនៅប្រទេសសឹង្ហបុរី ដោយមានការចូលរួម របស់តំណាងមកពីប្រទេសនិងអង្គការអន្តរជាតិចំនួន៣០។ គណៈប្រតិភូយោធា ជាន់ខ្ពស់របស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍លោក Phung Quang Thanh បានចូលរួមជំនួបសន្ទនានេះ។ ក្នុងពិធីបើក នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែងការការគាំទ្ររបស់ជប៉ុនចំពោះបណ្តាប្រទេសជាសមាជិក អាស៊ាន ចំពោះការធានាសន្តិសុខ នៅបណ្តាតំបន់សមុទ្រ និងលំហអាកាស។ នាយករដ្ឋ
មន្រ្តីជប៉ុន ក៏បានលើកត្រដែតសារៈសំខាន់របស់ច្បាប់អន្តរជាតិ ។ លោក Abe
បានលើកច្បាស់ថា រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងក្លាចំពោះរាល់ ការខំប្រឹងប្រែង
របស់ប្រទេសហ្វីលីពិនក្នុងការអំពាវនាវដោះស្រាយភាពតានតឹង នៅសមុទ្រខាង
កើត និងជប៉ុនគាំទ្ររាល់ការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការ ដោះស្រាយរាល់
បញ្ហាតាមរយៈជំនួបសន្ទនា។ លោកអំពាវនាវអាស៊ាននិងចិន សម្រេចក្រមប្រតិបត្តិ
តំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ៕