ការជួបសន្ទនា Shangri-Laលើកទី១៣បានបិទបញ្ចប់ប្រកបដោយជោគជ័យ
|
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមនាយឧត្តមសេនីយ៍ Phung Quang Thanh
ក្នុងជំនួប Shangri-La (រូបថតៈ TTXVN |
(VOVworld)-វេទិការសន្ទនាសន្ទនា Shangri-Laលើកទី១៣បានបិទបញ្ចប់ នាយប់ថ្ងៃ
ទី១មិថុនា បន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ ដែលប្រមូលផ្តុំពិភាក្សាលើ បណ្តាប្រធាន
បទទាក់ទិនដល់បញ្ហាសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បញ្ហា១ ក្នុងចំណោម
បណ្តាបញ្ហាដែលបានវាគ្មិន អ្នកប្រាជ្ញចូលរួមក្នុងវេទិការយកចិត្ត ទុកដាក់ច្រើនបំផុត គឺបំរ៉ែបំរួលអំពីការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយខុស
ច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តេចមុខនុងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ តំណាងចូលរួមស្ទើតែទាំងអស់បានសម្តែងការ ព្រួយបារម្ភចំពោះរាល់អំពើបង្កភាព
តានតឹងក្នុងតំបន់។
ក្នុងសម័យពិភាក្សារួមនាព្រឹកថ្ងៃទី១មិថុនា ក្រោមប្រធានបទ “ទស្សនរបស់ បណ្តាប្រទេសជាមហាអំណាចអំពីសន្តិភាព និងសន្តិសុខនៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក ”
អគ្គសេនាធិការរង នៃកងទ័ពរំដោះប្រជាជនចិន លោក Wang Guanzhong ប្រធាន
គណៈប្រតិភូចិន បានអះអាងថា ចិនគាំទ្រកិច្ចសហប្រតិបត្តិការ ការជួបសន្ទនា និងបង្កើតជំនឿជាក់យុទ្ធសាស្រ្ត រវាងបណ្តាប្រទេស ព្រទាំងសន្យាថា ដោះស្រាយ
រាល់ជំលោះដិយបណ្តាសិទ្ធទាក់ទិនដល់ច្បាប់អន្តរជាតិ។
ចំពោះការដែលមជ្ឈដ្ឋានអ្នកប្តេជ្ញ សំណួមពរលោក Wang Guanzhong ពន្យល់
អំពី របស់ដែលហៅថា ខ្សែ៩កំណាត់ របស់ចិនលើសមុទ្រខាងកើត លោក Wang
Guanzhongឲ្យដឹងថា ចិនកំពុងត្រៀមរៀបចំ "ចរចារផ្ទាល់" ជាមួយប្រទេសពាក់ព័ន្ធ
នានា៕