|
Canberra អូស្ត្រាលី |
(VOV)-នាថ្ងៃទី២១កុម្ភនៅ Canberra អូស្ត្រាលីអនុរដ្ធមន្ត្រីការបរទេសវៀតណាម
Pham Quang Vinh និងអនុរដ្ធមន្ត្រីការពារប្រទេសវៀតណាម Nguyen Chi Vinh បានរួមជាមួយអនុរដ្ធមន្ត្រីការបរទេសអូស្ត្រាលី Gillian Bird និងអនុរដ្ធ មន្ត្រី
ការពារប្រទេសអូស្ត្រាលី Peter Jennings បានធ្វើសហអធិបតី ការជួបសន្ទនា យុទ្ធសាស្ត្ររវាងក្រសួងការបរទេសនិងការពារប្រទេសវៀតណាម-អូស្ត្រាលី។ នៅការជួបសន្ទនាភាគីទាំងពីរបានអះអាងថា នឹងបន្តសហប្រតិបត្តិការជិតស្និទ្ធ សំដៅនាំទំនាក់ទំនងនេះអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាពស្ថិរភាពស្នតិសុខ
សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយរាល់ជំលោះដោយ សន្តិវិធីគោរពច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានអះអាងនឹងរក្សាជាប្រចាំការ សន្ទនានេះសំដៅរួមចំណែករឹតបណ្ដឹងថែមទៀតការជឿជាក់និងយល់ដឹងគ្នា
ទៅវិញទៅមក។ លើស្មារតីនោះភាគីទាំងពីរបានឯកភាពនឹងដំណើរការ ការ សន្ទនាយុទ្ធសាស្ត្រលើកទី២នៅវៀតណាមក្នុងរយៈពេលសមស្របក្នុងឆ្នាំ
ខាងមុខ៕