វៀតណាមនិងឡាវចែកចំលែកបទពិសោធន៌ផ្នែកសារព័ត៌មានទំនើប

(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចំានៅឡាវជូនដឹងថា៖ 
នាថ្ងៃទី ២០កុម្ភៈនៅរដ្ឋធានីវៀងច័ន្ធ ឡាវ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត ណាមបានសហការជាមួយក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៌ឡាវ បើកវគ្គ ហ្វឹកហ្វឺនសំដៅចែករំលែកបទពិសោធន៌ក្នុងផ្នែកសារព័ត៌មានទំនើបឲ្យបណ្តាអ្នកកាសែតឡាវ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៌ឡាវ Bosengkham Vongdala បានលើកច្បាស់ថា ជំនាញសារព័ត៌មានដែលបណ្តា អ្នករួមអាជិពវៀតណាមចែកលំលែក នឹងលើកកំពស់ចំណះដឹងជំនាញ សម្រាប់បណ្តាអ្នកកាសែតឡាវ ធ្វើសមាហរណកម្មសាព័ត៌មានអន្តរជាតិ ពិសេស គឺជួយអ្នកកាសែតឡាវឆ្លុះបញ្ចំាងយ៉ាងល្អរាល់ព្រឹត្តិការណ៌នៃឆ្នាំ សាមគ្គីភាព មិត្តភាពឡាវ វៀតណាមក៏ដូចជាព្រឹត្តិការណ៌សំខាន់ៗមួយចំនួន ទៀត។ តាមគំរោង វគ្គហ្វឹកហ្វឺននេះនឹងអូសបន្លាយរយៈពេល ៥ថ្ងៃ និងបញ្ចប់ នាថ្ងៃទី ២៥កុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ