ការជម្រុញរបៀបទាក់ទងផ្ទាល់នឹងការអភិវឌ្ឍសេដ្ឋកិច្ចធនធានទឹកប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ត្រូវជំរុញការស្រាវជ្រាវអំពីររៀបទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចធនធានទឹក និងធ្វើសង្គមូបនីយកម្មនូវការគ្រប់គ្រងធនធានទឹកនៅតាមតំបន់មូលដ្ឋាននានាប្រកបដោយប្រសិទ្ធភាព គឺជាខ្លឹមសារនៃការបញ្ជាណែនាំមួយរបស់អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមលោក Le Cong Thanh នៅឯសន្និសីទបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០ នៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងធនធានទឹក ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៨ ខែមករានៅទីក្រុងហាណូយ។
ការជម្រុញរបៀបទាក់ទងផ្ទាល់នឹងការអភិវឌ្ឍសេដ្ឋកិច្ចធនធានទឹកប្រកបដោយប្រសិទ្ធភាព - ảnh 1 ការជម្រុញរបៀបទាក់ទងផ្ទាល់នឹងការអភិវឌ្ឍសេដ្ឋកិច្ចធនធានទឹកប្រកបដោយប្រសិទ្ធភាព (រូបថត៖ TTXVN)

លោក Le Cong Thanh បានវាយតម្លៃថា បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការបង្កើតកន្លងមក វិទ្យាស្ថានវិទ្យាសាស្រ្តនិងធនធានទឹកបានមានភាពម្ចាស់ការក្នុងការលើកសំណើរខ្លឹមសារនៃការស្រាវជ្រាវដ៏សំខាន់ៗដើម្បីបម្រើការគ្រប់គ្រងធនធានទឹករបស់ក្រសួង។លោក Le Cong Thanhក៏បានស្នើថានៅឆ្នាំ ២០២០ វិទ្យាស្ថានគប្បីបន្តកសាងយ៉ាងសកម្មនូវរាល់សំណើរនៃខ្លឹមសារឲ្យបានសមស្របជាមួយភាពជាក់ស្តែង ដើម្បីបម្រើការគ្រប់គ្រងធនធានទឹក និងផ្តោតសំខាន់លើប្រធានបទនៃការពិនិត្យធនធានទឹក ព្រមទាំងព្យាករណ៍និងការព្រមានអំពីប្រភពទឹក គុណភាពទឹក ការជម្រាបចូលរបស់ទឹកប្រៃជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ