ការជួយទ្រទ្រង់ដល់វៀតណាមក្នុងការកៀរគរការវិនិយោគឯកជនសម្រាប់កម្មវិធីសាកល្បងដេញថ្លៃថាមពលព្រះអាទិត្យ
(VOVWORLD) - នារថ្ងៃទី ១៨ ខែធ្នូ ធនាគារពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹងថាគណៈកម្មការបញ្ជាដឹកនាំមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកល (GIF) បានផ្តល់សច្ចាប័នលើថវិកាចំនួន ១,៥ លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ធនាគារពិភពលោកនិងរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តកម្មវិធីសាកល្បងការដេញថ្លៃថាមពលព្រះអាទិត្យ។
GIF បានផ្តល់សច្ចាប័នលើថវិកាចំនួន ១,៥ លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ធនាគារពិភពលោកនិងរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តកម្មវិធីសាកល្បងការដេញថ្លៃថាមពលព្រះអាទិត្យ (រូបថត៖ vov.vn) |
មូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលសហការជាមួយគណៈកម្មការថាមពលរបស់ធនាគារពិភពលោកនឹងជួយរដ្ឋាភិបាលវៀតណាមក្នុងការរចនានិងកសាងកម្មវិធីដេញថ្លៃ សំដៅបង្វែរពីយន្តការអនុគ្រោះតម្លៃឧបត្ថម្ភអគ្គិសនី ទៅជាយន្តការដេញថ្លៃដែលមានការប្រកួតប្រជែង ដើម្បីអភិវឌ្ឍអគ្គិសនីពន្លឺព្រះអាទិត្យប្រកបដោយ ចីរភាព។ កម្មវិធីនេះបានរួមចំណែកក្នុងការជួយប្រទេសវៀតណាមដោះស្រាយបញ្ហាថាមពលនិងជំរុញការអភិវឌ្ឍន៍គ្របដណ្តប់ដោយការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនចូលរួមផងដែរ៕