ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។
(VOV) /  
|
ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។ (Xinhua) |
Vovworld-កងទ័ព Kenya នាយប់ថ្ងៃទី២២កញ្ញាបានឲ្យដឹងថា ចំណាប់ខ្មាំង
ភាគច្រើន ដែលត្រូវជនប្រដាប់អាវុធឥស្លាមចាប់ខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម
Westgate នៅរដ្ឋធានី Nairobi ត្រូវបានជួយសង្គ្រោះនិងកងទ័ពបានត្រួតពិនិត្យភាគ
ច្រើននៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ នេះជាបំរែបំរួលថ្មីបំផុតក្រោយរយៈពេល២ថ្ងៃគិតតាំងពីកើតមានឡើងការវាយប្រហារដោយជនប៉ះបោរ Al Shabaab ដែល
មានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda នាពេលថ្ងៃត្រង់ ថ្ងៃទី២១កញ្ញា។
មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា យ៉ាងតិចបំផុតមានជនប្រមាណ៦៨នាក់ត្រូវ
ស្លាប់ ក្នុងនោះមានពលរដ្ឋបរទេសជាច្រើននិងជន២រយនាក់រងរបួសក្នុងករណី
វាយប្រហារនេះ។ យ៉ាងតិចបំផុតមានទាហាន៤នាក់រងរបួស។ ប្រធានាធិបតី
Kenya លោក Uhuru Kenyatta បានប្រកាសថា Kenya នឹងផ្ដន្ទាទោសបណ្ដាអ្នកឈរ
នៅខាងក្រោយនៃការវាយប្រហារពោលខាងលើ៕
-VOV