ការជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នសារព័ត៏មានបក្សនៃទីក្រុងហូជីមិញនិងគុយបា

ការជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នសារព័ត៏មានបក្សនៃទីក្រុងហូជីមិញនិងគុយបា - ảnh 1
កាសែត Granma ជូនដំណឺងអំពីបុណ្យខ្មោចរបស់អតីតនាយឧត្តមសេនីយ៍ Vo Nguyen Giap


(VOVworld) - នាយប់ថ្ងៃទី១០ កក្កដា សមាជិការមជ្ឈឹមបក្ស និងជាលេខារងគណៈ
កម្មាធិការបក្សទីក្រុងហូជីមិញលោកស្រី Nguyen Thi Thu Ha បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូនៃកាសែត Granma ជាស្ថាប័នសំដែងមតិរបស់គណៈបក្ស
កុម្មុយនីសគុយបា ដឹកនាំដោយអគ្គនិពន្ធនាយកលោក Pelayo Terro Cuervo ដែល
កំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Thu Ha
បានសំដែងគោលបំណងថា កាសែត Granma នឹងផ្សាភ្ជាប់ ផ្លាស់ប្ដូរព័ត៏មាន បទ
ពិសសោធន៍ជាមួយកាសែត​ Sai Gon Giai Phong​ (ស្ថាប័នរបស់បក្សភាគទីក្រុង
ហូជីមិញ) ក៏ដូចជាកាសែត Nhan Dan (ស្ថាប័នមជ្ឈឹមរបស់គណៈបក្សកុម្មុយនីស
វៀតណាម) ដើម្បីរួមចំណែកបង្កើនជាងទៀតទំនាក់ទំនងរវាងប្រទេសទាំង២។លោក
Pelayo Terry Cuervo បានអះអាងថាមុនក៏ដូចជាក្រោយទោះបីនៅឆ្ងាយពីគ្នាអំពី
ភូមិសាស្ត្រក្ដីក៏មិនអាចរារាំងការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងជាពិសេសសហប្រតិបតិ្តការ
លើគ្រប់វិស័យរវាងប្រទេសទាំង២បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ