ការជំរុញពាណិជ្ជកម្មវៀតណាម - សហរដ្ឋអាមេរិកក្រោយ COVID - 19
(VOVWORLD) - ភាគីទាំងវៀតណាម - សហរដ្ឋអាមេរិកបានវាយតំលៃចំពោះយថាទស្សន៍នារយៈពេលខាងមុខ ក៏ដូចជារបៀបបន្សាំក្នុងបរិបទថ្មី។
ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភានឹងប្រព្រឹត្តិទៅ“ សន្និសីទដោះដូរពាណិជ្ជកម្មតាមរយៈប្រព័ន្ធវីដេអូ៖ ពន្លឿនពាណិជ្ជកម្មស្បែកជើងនៅវៀតណាម - សហរដ្ឋអាមេរិក ក្រោយ COVID-19”។ នេះគឺជាផែនការនៃកម្មវិធីសហប្រតិបត្តិការរវាងនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម និងស្ថាប័នតំណាងពាណិជ្ជកម្មនៃស្ថានទូតវៀត ណាមប្រចាំនៅអាមេរិកជាមួយសម្ព័ន្ធសមាគមបណ្ដាទីភ្នាក់ងារចែកចាយ និងលក់រាយស្បែកជើងសហរដ្ឋ អាមេរិក (FDRA)។
នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានវាយតំលៃចំពោះយថាទស្សន៍នារយៈពេលខាងមុខ ក៏ដូចជារបៀបបន្សាំក្នុងបរិបទថ្មី។ ឧទ្ទេសនាមទិសដៅគោលនយោបាយរបស់ភាគីវៀតណាម សំដៅអភិវឌ្ឍន៍ផ្នែកស្បែកជើង និងជំរុញពាណិជ្ជកម្មស្បែកជើងជាមួយទីផ្សារអាមេរិក ដែលជាទីផ្សារនាំចេញឈានមុខគេនៃផលិតផលស្បែកជើងរបស់វៀតណាមក្នុង ស្ថានភាពថ្មី ក្រោយជំងឺរាតត្បាត ដែលត្រូវបានគ្រប់គ្រងទាំងនៅវៀតណាម និងសហរដ្ឋ អាមេរិក ក៏ដូចជាបង្កើតឱកាសឧទ្ទេសនាម តភ្ជាប់ជាមួយសហគ្រាសវៀតណាម និងអាមេរិកលើវិស័យស្បែក ជើងផងដែរ៕