ការជ្រាបចូលជាតិប្រៃនៅវាលសណ្តរទន្លេ Cuu Long មាននិន្នាការថយចុះ
(VOVWORLD) - មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិរបស់វៀតណាម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ការជ្រាបចូលជាតិប្រៃនៅតំបន់វាល សណ្តរទន្លេ Cuu Long មាននិន្នាការកើនឡើងបន្តិចបន្តូចចាប់ពីថ្ងៃ ទី ២២ដល់ថ្ងៃទី ២៦ ខែមីនា បន្ទាប់មកនឹងមានការថយចុះបន្តិចម្តងៗផងដែរ។
Cong Vung Liem - គម្រោងមួយក្នុងចំណោមគម្រោង ៣ ស្តីពីការគ្រប់គ្រងធនធានទឹកនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅ Nam Mang Thi (ខេត្ត Vinh Long) (រូបថត៖ TTXVN) |
កំរិតជាតិប្រៃខ្ពស់បំផុត ក្នុងដំណាក់កាលនេះគឺទាបជាងកំរិតជាតិប្រៃកាលពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែមីនា រីឯកំរិតជាតិប្រៃនៅស្ថានីយ៍មួយចំនួន ដូចជាខេត្ត Long An និង Ca Mau ត្រូវបានរក្សាបាននៅកំរិតស្ទើតែប្រហាក់ប្រហែលគ្នា និងខ្ពស់ជាងសប្តាហ៍មុនផងដែរ។
ចាប់ពីពេលនេះដល់ខែឧសភា លំហូរ ពីទន្លេមេគង្គលើមកកាន់វាលសណ្ដទន្លេ Cuu Long គឺមានកំរិតទាបជាងបើប្រៀបធៀបនឹងកំរិតមធ្យមក្នុងរយៈពេលជាច្រើនឆ្នាំ ពី៥ % ទៅ ២០%។
ទន្ទឹមនឹងនេះ ការជ្រាបចូលជាតិប្រៃនៅមាត់ទន្លេ Cuu Long មាននិន្នាការថយចុះបន្តិចម្តងៗ ប៉ុន្តែនៅតែស្ថិតនៅកំរិតខ្ពស់រហូតដល់ចុងខែមីនាផងដែរ៕