ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង


ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង - ảnh 1
ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង (Image: VOV)

(VOVworld) – តាមព័ត៌មានថ្មីបំផុតពីមជ្ឈដ្ឋានមន្ត្រីរបស់នេប៉ាលបានឲ្យដឹងថា៖ បរិមាណជនត្រូវស្លាប់ក្នុងការញ្ជួយដីដែលបានកើតមានឡើងនាថ្ងៃទី ២៥ មេសា កន្លងទៅបានកើនឡើង ៤៤០០ នាក់និង ៨៥០០ នាក់ទៀតរងរបួស។ នៅរដ្ឋធានី
Kathmandu មនុស្សរាប់ពាន់នាក់នៅកំពុងដេកតាមវិថីឧទ្យាននានាក្នុងអាកាសធាតុ
ត្រជាក់ដោយសារព្រួយថា៖ បណ្ដាផ្ទះអាចដួលរលំ។ នាបច្ចុប្បន្ន ជំរុំជួយសង្គ្រោះ
ចំនួន ២១ ត្រូវបានបង្កើត។ ក្នុងពេលនោះ ទំនិញជួយឧបត្ថម្ភនិងបណ្ដាក្រុមជួយ
សង្គ្រោះមកពីប្រទេសរាប់សិបលើពិភពលោកកំពុងមកកាន់នេប៉ាល។ អ.ស.ប.
បានរំដោះប្រាក់ ចំនួន ១៥ លានដុល្លាអាមេរិកតាមរយៈមូលនិធិទប់ទល់ជាបន្ទាន់
របស់ អ.ស.ប. (CERF) សំដៅអនុញ្ញាត្តឲ្យបណ្ដាអង្គការមនុស្សធម៌អន្តរជាតិបង្កើន
យុទ្ធនាការជួយឧបត្ថម្ភប្រជាជននេប៉ាល។ តាមអ្នកវិទ្យាសាស្ត្រភូគព្ភវិទូអាមេរិក
បានឲ្យដឹងថា៖ រដ្ឋធានី Kathmandu នៃប្រទេសអាចត្រូវបានបំលាស់ទី ៣ ម៉ែត្រ
តាមទិសត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ