ការដាក់ដោយឡែកនៅហ្នឹងកន្លែងជាវិធានការប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺ អាសន្នរោគ nCoV ឆ្លងរាលដាលក្នុងសហគមន៍

(VOVWORLD) - ឆ្លើយសំណួរស្ដីពីវិធីដាក់ដោយឡែកនៅហ្នឹងកន្លែងដើម្បីបង្ការ ទប់ ស្កាត់ជំងឺអាសន្នរោគនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានជម្រាបថា ការដាក់ដោយឡែកគឺជាវិធានការមួយក្នុងចំណោម វិធានការមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីទប់ស្កាត់ជំងឺអាសន្នរោគឆ្លងរាលដាលទៅក្នុងសហគមន៍។ 
ការដាក់ដោយឡែកនៅហ្នឹងកន្លែងជាវិធានការប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺ អាសន្នរោគ nCoV ឆ្លងរាលដាលក្នុងសហគមន៍ - ảnh 1 លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម Mai Tien Dung 

  នារសៀលថ្ងៃទី៥ខែកុម្ភៈ នៅក្នុងសន្និសីទកាសែតជាប្រចាំខែមករា លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម Mai Tien Dung និងសមាជិករដ្ឋាភិបាលផ្សេងៗទៀតបានបកស្រាយបំភ្លឺបញ្ហាជុំវិញ ជំងឺអាសន្នរោគរលាកផ្លូវដង្ហើមដោយវីរុស corona ប្រភេទថ្មីបង្កឡើង នៅ វៀតណាម។

        ឆ្លើយសំណួរស្ដីពីវិធីដាក់ដោយឡែកនៅហ្នឹងកន្លែងដើម្បីបង្ការ ទប់ ស្កាត់ជំងឺអាសន្នរោគនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានជម្រាបថា ការដាក់ដោយឡែកគឺជាវិធានការមួយក្នុងចំណោម វិធានការមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីទប់ស្កាត់ជំងឺអាសន្នរោគឆ្លងរាលដាលទៅក្នុងសហគមន៍។ នាបច្ចុប្បន្ន មានរូបភាពដាក់ដោយឡែកចំនួន៣៖

        “រូបភាពទី១គឺចំពោះអ្នកជំងឺ អ្នកជាប់សង្ស័យឆ្លងវីរុស corona គឺត្រូវ ដាក់ដោយឡែកនៅមូលដ្ឋានសុខាភិបាលភ្លាមៗ។ ទីពីរគឺចំពោះពលរដ្ឋវៀត ណាមឬជនបរទេសដែលមកពីតំបន់កើតជំងឺនៅខេត្ត Wubei ប្រទេសចិន ឬធ្វើដំណើរឆ្លងតំបន់ខេត្ត Wubei មកកាន់វៀតណាម គឺត្រូវដាក់ដោយ ឡែកនៅ មូលដ្ឋានប្រមូលផ្ដុំនានា។ នាបច្ចុប្បន្ន កងទ័ពវៀតណាមបានត្រៀមរៀបចំ មូលដ្ឋានប្រមូលផ្ដុំនេះរួចរាល់ហើយ។ ហើយទី៣គឺចំពោះអ្នកដែលវិល ត្រឡប់មកពីខេត្ត ក្រុងទាំង៣១របស់ចិន គឺដាក់ដោយឡែកនៅក្នុងផ្ទះ”។

        ឆ្លើយសំណួរស្ដីពីការងារគាំពារពលរដ្ឋវៀតណាមពីតំបន់កើតជំងឺវិល ត្រឡប់មកប្រទេសវិញ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung បានជម្រាបថា នាបច្ចុប្បន្ន នៅទីក្រុង Wuhan មានពលរដ្ឋវៀត ណាមចំនួន២៤នាក់ ក្នុងនោះមានពលរដ្ឋ១៩នាក់ចង់វិលត្រឡប់មក វៀតណាមវិញ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាណែនាំ យ៉ាងម៉ត់ចត់ហើយមានវិធានការទទួលពលរដ្ឋវៀតណាមវិលត្រឡប់មក ប្រទេសវិញស្រាប់ហើយ។ លោក Mai Tien Dung បានបកស្រាយថា៖

        “វិធានការទទួលពលរដ្ឋវៀតណាមពីតំបន់កើតជំងឺវិលត្រឡប់មក ប្រទេសវិញ គឺប្រគល់ភារកិច្ចអោយស្ថាប័នសមត្ថកិច្ចទទួលពលរដ្ឋវៀត ណាមវិលមក វិញដោយដាក់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ។ ក្រសួងការពារ ជាតិនឹងធានាកន្លែងស្នាក់នៅ ការហូបចុក និងទូរទស្សន៍សម្រាប់ពលរដ្ឋ ទស្សនា។ ចំពោះពលរដ្ឋនិងកម្មករវៀតណាមដែលទៅធ្វើការនៅចិន ប្រសិនបើមានបំណងចង់វិលត្រឡប់មកវិញ គឺប្រគល់អោយខេត្តព្រំដែន ចំនួន៧សហការជាមួយក្រសួងសុខាភិបាលនិងក្រសួងនគរបាលដើម្បី បំពេញការងារទទួល”។  

       ទាក់ទិនដល់ស្ថានភាពអាសន្នរោគនៅវៀតណាម គិតដល់យប់ថ្ងៃទី ៥កុម្ភៈ ក្នុងចំណោមករណី សង្ស័យឆ្លង nCoV សរុបទាំង៤០០នាក់នោះ មាន ករណីប្រមាណ៣៥០បានធ្វើតេស្តអវិជ្ជមាន ហើយករណីនៅសេសសល់ កំពុងរង់ចាំលទ្ធផលធ្វើតេស្ត ជាពិសេសគឺបានព្យាបាលជាសះស្បើយ សម្រាប់អ្នកឆ្លង nCoV ចំនួន៣នាក់ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ