ការដាក់សម្ពាធរបស់ចិនទៅលើបណ្ដាប្រទេសជិតខាងសំដៅអនុវត្តទស្សនៈរបស់ខ្លួនគឺមិនអាចទទួលស្គាល់បានឡើយ
|
ការដាក់សម្ពាធរបស់ចិនទៅលើបណ្ដាប្រទេសជិតខាងសំដៅអនុវត្តទស្សនៈរបស់ខ្លួនគឺមិនអាចទទួល
ស្គាល់បានឡើយ (Image: VNA) |
(VOVworld) – ការដាក់សម្ពាធរបស់ចិនទៅលើបណ្ដាប្រទេសជិតខាងសំដៅអនុវត្ត ទស្សនៈរបស់ខ្លួនគឺមិនអាចទទួលស្គាល់បានឡើយ។នេះគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃសេចក្តីសម្រេចិត្តដែលបណ្ដាសមាគមមិត្តភាពជាមួយវៀតណាមនៅអឺរ៉ុប
បាននាំចេញ នាថ្ងៃទី ៣០ មិថុនា ដើម្បីប្រឆាំងជំទាស់អំពើរបស់ចិនលើសមុទ្រខាង
កើត។ សេចក្តីសម្រេចចិត្តពោលខាងលើបានលើកច្បាស់ការខ្វែងគំនិតអំពីការកំណត់ តំបន់ដែនដីនិងអធិបតេយ្យភាពដ៏ត្រឹមត្រូវចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយចាត់ទុកថា៖ ចិនមិនអាចដោះស្រាយបញ្ហាដោយអំពើហឹង្សាឬបង្ករឿងហេតុ
ដោយឯកតោភាគីទេ។ច្បាស់លាស់ថា៖ចិនបានដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិនិង
ដាក់ សម្ពាធន៍ទៅលើបណ្ដាប្រទេសជិតខាងដើម្បីអនុវត្តឧបាយកលរបស់ខ្លួន។
ប្រការនេះ មិនអាចទទួលស្គាល់បានឡើយ។ ចិនបានបំផ្លិចបំផ្លាញបណ្ដាកិច្ចសន្យា
ដែលប្រទេស នេះបានចុះហត្ថលេខាជាមួយប្រទេសជាសមាជិកអាស៊ាននានា
ជាពិសេសគឺ សេចក្តី ថ្លែងការស្តីអំពីការដោះស្រាយជំលោះដ៏ត្រឹមត្រូវនាឆ្នាំ
២០០២។ បណ្ដាសមាគម មិត្តភាពជាមួយវៀតណាមនៅអឺរ៉ុបបានអំពាវនាវឲ្យ
ចិនដកស្ថានីយ័ខួង Haiyang Shiyou 981រួមជាមួយនាវាអមការពារគ្រប់ប្រភេទ
ចេញពីតំបន់ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរស់វៀតណាមហើយ
ឆ្ពោះទៅការដោះស្រាយដោយសន្តិវិធីសំរាប់ជំលោះនេះ៕