ការដង្ហែក្បួននៅហ៊ុងគ្រីប្រឆាំងជំទាស់អំពើពុករលួយក្នុងផ្នែកពន្ធ
|
លោកស្រី Vida (រូបថតៈ euractiv.com) |
(VOVworld)-នាថ្ងៃទី១០វិច្ឆិកា ជនហ៊ុងគ្រីបានដើរដង្ហែក្បួននៅរដ្ឋធានី Budapest
សំដៅទាមទារឲ្យអ្នកគ្រប់គ្រង់ស្ថាប័នពន្ធរដ្ឋ Ilkido Vida ត្រូវលាលែង ពីដំណែង
បន្ទាប់ពីលោកស្រីរូបនេះបញ្ជាក់ថា ស្ថិតក្នុងក្រុមមន្រ្តីចំនួន៦ រូប រងការហាម
ឃាត់ឆ្លងដែនចូលអាមេរិកដោយអំពើពុករលួយ។ ហ្វូងមនុស្សបានកាន់ តាមទង់
ជាតិរបស់ EU និងណន័វេស ដើម្បីសម្តែងការប្រឆាំងជំទាស់ការជជែកគ្នា ដែល
កំពុងប្រព្រឹត្តទៅរវាង ទីក្រុង Budapest ជាមួយ Oslo ទាក់ទិនដល់ជំនួយ សម្រាប់
បណ្តាអង្កការស៊ីវិល។ តំណាងក្នុងហ្វូងមនុស្សនេះបានប្រកាសថា នឹង មានការ
ដើរ ដង្ហែក្បួនដោយ ទ្រង់ទ្រាយធំជាងទៀតនាថ្ងៃទី១៧វិច្ឆិកា ប្រសិនបើដល់ថ្ងៃ
នោះលោកស្រី Vida និងបណ្តាមន្ត្រីដែលរងការចោទប្រកាន់ប្រព្រឹត្តិអំពើពុករ
លួយ មិនលាលែងពីដំណែង៕