ការដង្ហែក្បួនប្រឆាំងជំទាស់គោលនយោបាយសេដ្ឋកិច្ចតត្បិត្បៀតនៅអ៊ីតាលីនិងប៉កទុយហ្គាល
|
ការដង្ហែក្បួនប្រឆាំងជំទាស់គោលនយោបាយសេដ្ឋកិច្ចតត្បិតត្បៀតនៅអ៊ីតាលីនិងប៉កទុយហ្គាល (Image: radiovietnam.vn) |
(VOVworld) – នាថ្ងៃទី ១៩ តុលា មនុស្សរាប់ពាន់នាក់បានចូលរួមការដង្ហែក្បូន នៅអ៊ីតាលីនិងប៉កទុយហ្គាលសំដៅប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត
របស់ រដ្ឋាភិបាល។ មនុស្សអ៊ីតាលីចំនួន ៧ សែននាក់បានដំណើរការដង្ហែក្បួន
នៅទីក្រុង Rome ដែលធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះត្រូវដាក់ពង្រាយប៉ូលីស
ចំនួន ៤ ពាន់នាក់សំដៅធានាសន្តិសុខ។ បណ្ដាអ្នកដង្ហែក្បួនបានរិះគន់យ៉ាង
ខ្លាំងក្លាវិធានការសេដ្ឋកិច្ចត្បិតត្បៀតដែលមិនត្រឹមតែមិនជួយដោះស្រាយវិបត្តិ
បំណុលសាធារណៈ ប៉ុណ្ណោះទេ ថែមទាំង រារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទៀតផង
។ ប្រជាជន អ៊ីតាលីក៏បានថ្កោលទោសចំពោះការដែល មជ្ឈដ្ឋានមន្ត្រីនៃប្រទេស
នេះទទួលបានអាទិភាពជាច្រើន។ ក្នុងពេលនោះ នាថ្ងៃដ៏ដែល មនុស្សប៉កទុយ
ហ្គាលរាប់ពាន់នាក់បានរៀបចំការធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់វិធានការកាត់
បន្ថយប្រាក់ខែបៀវត្សនិងប្រាក់ចូលនិវត្តន៍ក្នុងពង្រាងច្បាប់អំពីថវិការឆ្នាំ រដ្ឋ
២០១៤ នៃរដ្ឋាភិបាល។ ពង្រាងច្បាប់ពោលខាងលើកំណត់កញ្ចប់មួយចំនួន
ដែល Lisbon ត្រូវអនុវត្តដើម្បី ទទួលបានខ្ទង់ប្រាក់ជំនួយពីសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)។ អ្នកប្រមុខសហជីពធំបំផុតនៅប៉កទុយហ្គាល
CGTP លោក Armenio Carlos បានអំពាវនាវឲ្យប្រជាជនធ្វើបាតុកម្មទាមទាដំណើរ
ការបោះឆ្នោតសកលមុនកាលកំណត់និងបញ្ឈប់រាល់វិធានការសេដ្ឋកិច្ចត្បិតត្បៀត
នៅរដ្ឋធានី Lisbon នាថ្ងៃទី ១ វិច្ឆិការ ខាងមុខនេះ៕