ការដេញថ្លៃសម្បុរសធម៍គាំទ្រកុមារក្រីក្រវៀតណាមនៅអាមេរិក។
(VOV) /  
(VOV)-កម្មវិធីសំដែងសិល្បៈនិងដេញថ្លៃបង្កើតមូលនិធិគាំទ្រកុមារពិការនៅភាគកណ្ដាលវៀតណាមទើបនឹងបានប្រព្រឹត្តទៅនៅ “គេហដ្ឋានរបស់វៀតណាម៖
នៅរដ្ឋធានីវ៉ាស៊ីងតោន-អាមេរិក”។ នេះជាការដេញថ្លៃបណ្ដាវណ្ណកម្មសិល្បៈនិង
គ្រឿងសិប្បកម្មវិចិត្រសិល្បៈក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍វប្បធម៍និងម្ហូបអាហារ
ដោយស្ថានទូតវៀតណាមប្រចាំនៅអាមេរិកសហការជាមួយមូលនិធិបំរើ
សហគមន៍សកលរៀបចំសំដៅបង្កើតមូលនិធិសំរាប់កុមារពិការនៅភាគកណ្ដាល
វៀតណាម។ បងស្រី Nguyen Anh Thu អ្នកបង្កើតម៉ូតរបស់ក្រុមហ៊ុនអាវផាយ Ngan
An បានឲ្យដឹងថា៖
“ជាអាជីវការិនី ក្រៅពីការងារខ្ញុំជានិច្ចកាលឆ្ពោះទៅបណ្ដាសកម្មភាពសម្បរសធម៍និងចង់រួមចំណែកដ៏តូចតាចរបស់ខ្លួនសំរាប់សហគមន៍។ ខ្ញុំឃើញ
ថានេះជាកម្មវិធីមួយដែលនាងខ្ញុំត្រូវតែចូលរួមដូច្នេះនាងខ្ញុំបាននាំយកមកជា មួយការសំរាំងម៉ូតសំលៀកបំពាក់និងប្រគល់ជូនស្ថានទូតនូវផលិតផលអាវផាយ
ដើម្បីដាក់ដេញថ្លៃសម្បុរសធម៍៕”
-VOV