ការដួលរលំផ្លូវរូងក្រោមដីនៅឥណ្ឌា៖ ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់ដោយជោគជ័យ កម្មករទាំង ៤១ នាក់នៅរស់រានមានជីវិត

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅក្នុងប្រទេសឥណ្ឌា កម្មករទាំង ៤១ នាក់ដែលជាប់គាំងនៅក្នុងផ្លូវរូងក្រោមដី Silkyara ក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌាត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៧ ថ្ងៃ។
ការដួលរលំផ្លូវរូងក្រោមដីនៅឥណ្ឌា៖ ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់ដោយជោគជ័យ កម្មករទាំង ៤១ នាក់នៅរស់រានមានជីវិត - ảnh 1ប្រតិបត្តិការជួយសង្គ្រោះកម្មករចំនួន ៤១ នាក់ដែលជាប់គាំងបន្ទាប់ពីការដួលរលំផ្លូវរូងក្រោមដីក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌាថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៣ ។ រូបថត៖ AFP/TTXVN

កម្មករទាំង ៤១ នាក់ រងការជាប់គាំង ចាប់តាំងពីថ្ងៃទី ១២ ខែវិច្ឆិកានៅពេលដែលការរអិលបាក់ដីបានបណ្តាលឱ្យផ្លូវរូងក្រោមដីប្រវែង ៤,៥គីឡូម៉ែត្រដែលពួកគេកំពុងសាងសង់បានដួលរលំនៅទីតាំងមានចម្ងាយ ២០០ ម៉ែត្រពីច្រកចូលផ្លូវរូងក្រោមដី។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពយឺតយ៉ាវ និងស្មុគស្មាញ ដោយសារថ្មបានបន្តដួលរលំ ហើយម៉ាស៊ីនខួងធំៗបានដំណើរការខុសប្រក្រតី ឬបាក់ម្តងហើយម្តងទៀត។

ភ្លាមៗបន្ទាប់ពីជួយសង្គ្រោះ កម្មករទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលសុខាភិបាល។ ទាំងអស់មានសុខភាពមិនល្អ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ អាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ពីមូលហេតុនៃការបាក់រលំផ្លូវរូងក្រោមដីនោះទេ ប៉ុន្តែតំបន់នេះច្រើនតែមានការបាក់ដី ការរញ្ជួយដី និងទឹកជំនន់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ