ការដោះស្រាយភាពតានតឹងនៅលើសមុទ្រខាងកើតត្រូវមានសុឆ័ន្ទះពីភាគីទាំងពីរ

ការដោះស្រាយភាពតានតឹងនៅលើសមុទ្រខាងកើតត្រូវមានសុឆ័ន្ទះពីភាគីទាំងពីរ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (nguyentandung.org)

          (VOV)_វៀតណាមបានអះអាងជាច្រើនលើក ច្រើនសារអំពីគោល​ជំហរ របស់ខ្លួន ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។​វៀតណាមប្តេជ្ញា​ប្រឆាំងជំទាស់ និងស្នើចិនត្រូវបញ្ឈប់ភ្លាម​១រំពេចរាល់​អំពើ​ខុសឆ្គង ត្រូវគោរព ច្បាប់អន្តរជាតិ អនុវត្តយ៉ាងទៀងទាត់តាមសេចក្ដី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
របស់ ភាគីនានានៅសមុទ្រខាងកើត (DOC) និងមិនទុកអោយសកម្មភាពស្រ
ដៀងៗកើតមាន ឡើងក្នុងរយៈពេលខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ដូច្នេះ ក្នុងសន្និសីទកាសែត សាមញ្ញ  នារសៀលថ្ងៃទី ២៦ ​មិថុនា នៅរដ្ឋធានីហាណូយ។

           លោក Le Hai Binh បានលើកច្បាស់ថា៖ នាពេលកន្លងទៅ ​ក្នុងពេលដែល
ស្ថានីយ ខួង Haiyan Shiyou ៩៨១ និងបរិមាណនាវា​និងយន្តហោះអមការពារជា
ច្រើន​របស់ចិននៅធ្វើសកម្មភាពដោយ​ខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  និងតំបន់ខ្ពងរាបបាតសមុទ្រ​របស់វៀតណាម ចិនបានបន្តមានសកម្មភាពបង្កភាព
តាន តឹងជាច្រើនថែមទៀត និងជាពិសេសគឺចិនបានចេញផ្សាយផែនទីភូមិ សាស្ត្រចិន និងផែនទីចិន បានគ្រប់ដណ្ដប់ទៅលើសមុទ្រខាងកើតទាំងស្រុង។
 លោក Le Hai Binh បានលើកច្បាស់ថា៖

          “ ការចេញផ្សាយផែនទី ដែលក្នុងនោះមានផ្លូវអណ្ដាតគោ គ្របដណ្ដប់ ទៅលើសមុទ្រខាងកើតទាំងស្រុង គឺអំពើរំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ។
 យើងបានដឹងថា៖ មហិច្ឆតាអំពីផែនទីអណ្ដាតគោ របស់ចិនត្រូវបានប្រទេសជា
ច្រើនក្នុងតំបន់និងអន្តរជាតិប្រឆាំងជំទាស់ហើយ។ និង​វៀតណាមប្តេជ្ញាប្រឆាំង ជំទាស់សកម្មភាពខុសឆ្គងនេះរបស់ចិន។”

          នៅទីនេះ អ្នកនាំពាក្យ Le Hai Binh បានលើកឡើងជាថ្មីម្តង​ទៀត​អំពីការ
ដែល វៀតណាមនឹងប្តឹងចិនទៅលើតុលាកាអន្តរជាតិ និងចាត់ទុកនេះគឺជាដំ
ណោះស្រាយ១​ដោយសន្តិវិធី សមស្របទៅនឹងច្បាប់​អន្តរជាតិ​។

          ក្នុងសន្និសីទកាសែតនេះ ស្តីអំពីទស្សនរបស់វៀត ណាមចំពោះផែនការ
សន្តិភាព១៤ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់ភាគីទាក់ទិន នានាក្នុងការស្ថិរភាព
សភាពការណ៍នៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះ​មានផែនការសន្តិភាពរបស់
លោក Proshenko ដើម្បីផលប្រយោជន៍របស់ប្រជា ជនអ៊ុយក្រែន ដើម្បីសន្តិភាព
និងការអភិវឌ្ឍន៍របស់អ៊ុយក្រែននិងក្នុងតំបន់។ វៀត ណាមស្នើរភាគីទាក់ទិន
នានាធានាសន្តិសុខ សុវត្ថភាពឲ្យសហគមន៍ជនវៀត ណាមដែលកំពងរស់នៅ
និងធ្វើការនៅភាគខាងកើតរបស់អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ