ករណីគ្រោះថ្នាក់យន្តហោះនៅគុយបា៖ មានមនុស្សត្រឹមតែ ៣ នាក់នៅរស់ ក្នុងចំណោមមនុស្សទាំង ១១០ នាក់

(VOVWORLD) -ប្រធានរដ្ឋគុយបាលោក Miguel Díaz – Canel បានទៅកាន់កន្លែងកើតហេតុ ហើយដឹកនាំកិច្ចការជយយសង្គ្រោះ។

យោងតាមសេចក្ដីប្រកាសជាបឋមរបស់រដ្ឋាភិបាលគុយបាបានឲ្យដឹងថា៖ ក្នុងចំណោមអ្នកដំណើរសរុបទាំង ១០៥ នាក់ និងក្រុមបើកបរយន្តហោះចំនួន ៥ នាក់ នៅលើយន្ដហោះ CU972 របស់គុយបា ដែលត្រូវធ្លាក់នាវេលាម៉ោង ១២ និង ៨ នាទី នាថ្ងៃទី ១៨ ឧសភា ហើយមានមនុស្សត្រឹមតែ ៣ នាក់នៅរស់ទេ។

បន្ទាប់ពីកើតឡើងករណីគ្រោះថ្នាក់ពោលខាងលើ ប្រធានរដ្ឋគុយបាលោក Miguel Díaz – Canel បានទៅកាន់កន្លែងកើតហេតុ ហើយដឹកនាំកិច្ចការជយយសង្គ្រោះ។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាលោក Esteban Lazoក៏បានទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រូរសារងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ