ករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥០ ម៉ឺននាក់នៅវៀតណា បានជាសះស្បើយ

(VOVWORLD) - នាបច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥០៥ ៨៥៩ នាក់នៅវៀតណាមទទួលបានការព្យាបាលជាសះស្បើយ។

គិតចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៣៦ ៩៧២ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤៦ ក្នុបចំណោមប្រទេស និងតំបន់ដែនដីទាង ២២២។

មានខេត្តក្រុងចំនួន ១៦ ក្នុងចំណោមខេត្ត ក្រុងទាំង ៦៣ ដែលមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅ។

នាបច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម មានចំនួន ១៨ ២២០ នាក់ ដោយស្រូបយក ២,៥% នៃចំនួនករណីឆ្លងជំងឺសរុប ហើយខ្ពស់ជាង ០,៤% បើប្រៀបធៀបនឹងអត្រាស្លាប់ដោយសារជំងឺកូវីដ ១៩ នៅលើពិភពលោក (២,១%) ។

ចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់ជូនពលរដ្ឋគឺជិត ៣៦,៨ លានដូស ក្នុងនោះដូសទីពីរមានចំនួនជាង ៧,២ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ