ករណីឆ្លងជំងឺរាតត្បាត Covid-19 ទី ៣៥ នៅប្រទេសវៀតណាមកំពុងត្រូវបានព្យាបាលនិងដាក់ឲ្យនៅដាច់ដោយឡែកនៅឯមន្ទីរពេទ្យ Da Nang
(VOVWORLD) - ករណីឆ្លងជំងឺរាតត្បាត Covid-19 ទី ៣៥ នៅប្រទេសវៀតណាម គឺជាស្ត្រីម្នាក់ អាយុ ២៩ ឆ្នាំ សញ្ជាតិវៀតណាម។ អ្នកជម្ងឺទី ៣៥ នេះគឺជាបុគ្គលិកលក់ទំនិញនៅផ្សារទំនើប Dien May Xanh នៅស្រុក Hai Chau ទីក្រុង Da Nang។
គួរជម្រាបថា នៅវេលាមម៉ោង ៦-៧ យប់នាថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០២០ បុគ្គលិករូបនេះបានទាក់ទងផ្ទាល់ជាមួយជនជាតិអង់គ្លេស២នាក់នៅផ្សារទំនើប Dien May Xanh (ពោលគឺជាជនជាតិ ២ នាក់នេះដែលធ្លាប់ត្រូវបានកត់សម្គាល់ថាមានផ្ទុកជម្ងឺ Covid-19 ទី២២ និង ២៣)។ នាបច្ចុប្បន្ននេះ អ្នកជម្ងឺទី ៣៥ នេះកំពុងសម្រាកព្យាបាលនិងដាក់ឲ្យនៅដាច់ដោយឡែកនៅឯមន្ទីរពេទ្យ Da Nang៕