ករណីឆ្លងមេរោគ H7N9 ថ្មីមួយត្រូវបានទទួលស្គាល់នៅចិន

(VOVworld) – អ្នកជំងឺឆ្លងមេរោគគ្រុនផ្តាសាយបក្សី H7N9 ម្នាក់ ដែលមកពីខេត្ត Hebei (ចិន) កំពុងត្រូវបានព្យាបាលនៅមន្ទីពេទ្យនៅរដ្ឋធានី ប៉េកាំង។ នាបច្ចុប្បន្ន ស្ថានភាពសុខភាព
របស់អ្នកជំងឺនេះបានក្លាយទៅជាធ្ងន់ធ្ងរណាស់។ តាមបណ្ដាគ្រូពេទ្យឲ្យដឹងថា៖ អ្នកជំងឺ
ពោលខាងលើគឺជាអ្នកលក់បន្លែនៅផ្សារលក់ក្សាបក្សីមួយនៅខេត្ត Hebei។ មនុស្សម្នាក់
ដែលបានទាក់ទងផ្ទាល់នឹងអ្នកជំងឺពោល ខាងលើក៏ត្រូវបានកំពុងតាមដានមើលយ៉ាង
ម៉ត់ចត់។ តាមក្រសួងសុខភិបាលចិនឲ្យដឹងថា៖ បណ្ដាករណីឆ្លងមេរោគ H7N9 នៅប្រទេស
នេះបានថយចុះនិងគ្មានសញ្ញាឆ្លងពីមនុស្សទៅមនុស្សទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ