ករណីឆ្លងវីរុស HIV លើកទី៣ដែលត្រូវបានព្យាបាលឲ្យសះស្បើយលើពិភពលោក

(VOVWORLD) - ក្ដីសង្ឃឹមស្ដីពីការព្យាបាលឲ្យសះស្បើយជំងឺសតវត្ស HIV/AIDS ត្រូវបានបំភ្លឺជាថ្មីម្ដងទៀត នៅពេលកុមារីអាយុ៩ឆ្នាំជនជាតិអាហ្វ្រិកខាងត្បូងមួយ នាក់ បានក្លាយទៅជាករណីលើកទី៣ដែលត្រូវបានព្យាបាលឲសះស្បើយលើ ពិភពលោក។ 

  (VOVworld) - ក្ដីសង្ឃឹមស្ដីពីការព្យាបាលឲ្យសះស្បើយជំងឺសតវត្ស HIV/AIDS ត្រូវបានបំភ្លឺជាថ្មីម្ដងទៀត នៅពេលកុមារីអាយុ៩ឆ្នាំជនជាតិអាហ្វ្រិកខាងត្បូងមួយ នាក់ បានក្លាយទៅជាករណីលើកទី៣ ដែលត្រូវបានព្យាបាលឲសះស្បើយលើ ពិភពលោក។ នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅសន្និសីទអន្តរជាតិអំពីជំងឺ AIDS ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីប៉ារីសរបស់បារាំង។ តាមនោះ កុមារីនេះ ត្រូវធ្វើរោគវិនិច័្ឆយឆ្លងវីរុស HIV កាលពីមានអាយុ៣២ថ្ងៃតែប៉ុណ្ណោះ។ បន្ទាប់នោះ ប្អូនទទួលបានដំណើរការព្យាបាលក្នុងរយៈពេល១០ខែតាមកម្មវិធីសាកល្បង ឱសថប្រឆាំង HIV។ ក្រោយពីដំណើរការព្យាបាលនេះ បរិមាណវីរុស HIV ក្នុងឈាមរបស់ប្អូនបានថយចុះពីកំរិត “ខ្ពស់បំផុត” នៅត្រឹមកំរិត “មិនអាចរក ឃើញ”។ មុននេះ អ្នកជំងឺ២នាក់ដែលត្រូវបានព្យាបាលឲ្យសះស្បើយពីជំងឺ សតវត្សនេះគឺលោក Thimothy Brown ជនជាតិអាមេរិក កាលពីខែកក្កដាឆ្នាំ ២០១២និង កុមារជនជាតិអាមេរិកទៀតកាលពីខែមិនាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ