ករណីធ្លាក់យន្តហោះ MH17 - ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានបដិសេធរាល់ការចោទប្រកាន់សំដៅទៅលើប្រទេសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២០ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានបដិសេធរាល់សេចក្តីសន្និដ្ឋានរបស់ក្រុមស៊ើបអង្កេតចម្រុះអន្តរជាតិ (JIT) អំពីករណីធ្លាក់យន្តហោះម៉ាឡេស៊ី MH17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដែលបណ្តាលឱ្យមនុស្ស ២៩៨ នាក់ត្រូវស្លាប់នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៤ ។
ករណីធ្លាក់យន្តហោះ MH17 - ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានបដិសេធរាល់ការចោទប្រកាន់សំដៅទៅលើប្រទេសរុស្ស៊ី - ảnh 1 ទិដ្ឋភាពនៃការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៤

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចសន្ទនាតាមអនឡាញ់លោក Putin បានមានប្រសាសន៍ថា ការស៊ើបអង្កេតនេះមិនអាចផ្តល់ភ័ស្តុតាងណាមួយដែលចោទថាទីក្រុងម៉ូស្គូទទួលខុសត្រូវចំពោះករណីបាញ់ទម្លាក់យន្តហោះនោះនៅប្រទេសអ៊ុយក្រែនខាងកើតនោះទេ។ ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងថា ការចោទប្រកាន់របស់ JIT ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី គឺ"គ្មានមូលហេតុទាំងស្រុងនោះឡើយ" ព្រមទាំងចោទប្រកាន់អ្នកស៊ើបអង្កេតពីបទ«ប្រើប្រាស់ប្រភពព័ត៌មានគួរឱ្យសង្ស័យ" ខណៈដែលមិនអើពើលើភស្តុតាងដែលទីក្រុងម៉ូស្គូបានផ្តល់ឱ្យសំដៅបង្ខូចកិត្យានុភាពរបស់ប្រទេសរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ