ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប៉ាគីស្ថាន៖ ប្រអប់ខ្មៅត្រូវបាននាំទៅកាន់ប្រទេសបារាំង
(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា មន្ត្រីអាកាសចរណ៍ប៉ាគីស្ថានបានឲ្យដឹងថាក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើដំណើរពីប្រទេសប៉ាគីស្ថានទៅកាន់បារាំង ដោយយកតាមនូវប្រអប់ខ្មៅពីររបស់យន្តហោះ Airbus A320 ដែលបានធ្លាក់នៅទីក្រុងកំពង់ផែ Karachi នៃប្រទេសនេះកាលពីខែមុន។
កន្លែងកើតហេតុណ៍នៃករណីធ្លាក់យន្តហោះនៅ Karachi នៃប្រទេសប្រទេសប៉ាគីស្ថានកាលថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
ទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់អាកាស ចរណ៍បារាំង (BEA) នឹងទទួលយកហើយនឹងបើកប្រអប់ខ្មៅទាំងនេះ។ BEA ចូលរួមក្នុងការស៊ើបអង្កេតនៃគ្រោះថ្នាក់នេះដោយសារតែយន្ដហោះ A320 ត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតយន្ដ ហោះ Airbus របស់ប្រទេសបារាំង ហើយទីភ្នាក់ងារនេះបានបន្ថែមទៀតថាមានឧបករណ៍ទំនើបដើម្បីដោះលេខកូដប្រអប់ខ្មៅ។
អ្នកជំនាញ BEA បើកហើយ ទាញយកព័ត៌មានពីប្រអប់ខ្មៅចំនួនពីរនោះ ក្នុងនោះមានការថតសំឡេងក្នុងកាប៊ីន យន្ដហោះនិងទិន្នន័យយន្តហោះក្នុងថ្ងៃទី ២ ខែមិថុនា៕